កូវីដ-១៩
ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩ ជាង២០០នាក់ និងស្លាប់២នាក់
ភ្នំពេញ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃ១៧ ខែឧសភានេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩ ក្នុង “ព្រឹត្តិការណ៍សហគម៍២០កុម្ភៈ” ចំនួន២១៥នាក់ ជាសះស្បើយចំនួន១០៥នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន១១០នាក់ និងស្លាប់ចំនួន២នាក់។

លោក ឌី បូរ៉ាឌី ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ‑១៩ ចំនួន២១៥នាក់នោះបូកបញ្ចូលទាំងរកឃើញថ្មីកាលពីថ្ងៃ១៦ ចំនួន១០នាក់ ក្នុងនោះស្រុកបាធាយមានចំនួនអ្នកឆ្លងច្រើនជាងគេដោយមានអ្នកឆ្លងចំនួន០៦នាក់ ស្រុកស្រីសន្ធរ០១នាក់ ស្រុកស្ទឹងត្រង់០១នាក់ ស្រុកព្រៃឈរ០១នាក់ និងស្រុកកងមាស០១នាក់។
លោកបានបន្តទៀតថា អ្នកឆ្លងថ្មីចំនួន១០នាក់នេះគឺក្នុងចំណោមដែលមន្ទីរសុខាភិបាលខេត្តបានយកសំណាកពីអ្នកពាក់ព័ន្ធនានាកាលពីថ្ងៃទី១៦ ខែឧសភា ចំនួន១៩៣នាក់ ហើយមន្ទីរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

លោកបានបន្ថែមទៀតថា ដោយឡែកនៅថ្ងៃទី១៦ ខែឧសភានេះ មានអ្នកជំងឺជាសះស្បើយចំនួន២៨នាក់បន្ទាប់ពីធ្វើតេស្តចំនួន២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ប៉ុន្តែពួកគេត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាបន្តទៀតដើម្បីឲ្យប្រាកដថាពួកគេអស់មេរោគនឹងមិនលាប់ជំងឺឡើងវិញ។
លោក ឌី បូរ៉ា ឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានានៅខេត្តកំពង់ចាមសរុបចំនួន៦៩១នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?