កូវីដ-១៩
ចំនួនអ្នកចាក់វ៉ាក់សាំងកើនឡើងជាង២លាន៨ម៉ឺននាក់
ចំនួនអ្នកចាក់សាំងបានកើន ឡើងដល់២,០៨២,២៨២នាក់ ក្នុងនោះស្ត្រីមានចំនួន៩៦៣,២២៥នាក់ ដែលគិតជាភាគរយ ស្មើ ២០.៨២ ភាគរយនៃចំនួនមនុស្សដែលត្រូវចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រមខណ្ឌទូទាំងប្រទេស រួមទាំងក្រសួងការពារជាតិ ផ្សាយនៅថ្ងៃទី១៧ ខែឧសភានេះ។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ម្សិលមិញ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន ហើយ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃម្សិលមិញនោះ គឺជាវ៉ាក់សាំងលើកទី៤ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥ លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការ សុខភាពពិភពលោក (WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់
ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ