ព័ត៌មានជាតិ
តុលាការ សម្រេចដោះលែងកូនប្រសាឧកញ៉ា ហេង សៀ
យោងតាមសេចក្តីថ្លែងការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសដោះលែងបុគ្គលឈ្មោះ ឃន ឈុនតារា កូនប្រសារឧកញ៉ា ហេង សៀ និងឈ្មោះតាំង គឹមហៀង ក្រោយការស៊ើបអង្កេតពីរថ្ងៃ។
បើតាមសេចក្តីថ្លែងការណ៍ បុគ្គលឈ្មោះ ឃន ឈុនតារា មិនជាប់ពាក់ព័ន្ធក្នុងការផលិតរូបភាពអាសអាភាសនោះទេ តែទទួលស្គាល់បានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។
យ៉ាងណាមិញ ឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គឹមហៀង បានឆ្លើយសារភាពពិតជាបានជ្រើសរើសមនុស្សពីរនាក់គឺស្រីម្នាក់ និងបុរសម្នាក់ ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងត្រាប់អង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្ររីតា និងឈ្មោះហេង សៀ ក្នុងរថយន្តកើតហេតុពិតប្រាកដមែន តែមិនពាក់ព័ន្ធការថតវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាស ដែលចែកចាយក្នុងបណ្តាញសង្គមនោះទេ។
បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងបុគ្គលឈ្មោះ ឃន ឈុនតារា កូនប្រសារឧកញ៉ា ហេង សៀ និងឈ្មោះតាំង គឹមហៀង និងបន្តស៊ើបអង្កេតស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលបានចែកចាយនៅលើបណ្តាញសង្គម នាំឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី ត្រូវនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe និងត្រូវជាកូនប្រសាឧកញ៉ា ហេង សៀ ដែលជាអ្នកជំនួញដ៏ធំមួយនៅប្រទេសកម្ពុជា៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?