Connect with us

កូវីដ-១៩

តាកែវ រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ ចំនួន​៥១​នាក់​បន្ថែម​ទៀត​ ភាគច្រើន​ជា​កម្មករ​រោងចក្រ

បានផុស

នៅ

​រដ្ឋបាល​ខេត្តតាកែវ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ ចំ​នួន៥១​នាក់​បន្ថែមទៀត​ នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០២១ ​ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​តាកែវ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧​ឧសភា​នេះ​ថា​ ក្នុងចំណោម​អ្នក​ឆ្លង​៥១​នាក់​ថ្មី​នេះ​ ក្នុង​នោះ​ភាគច្រើន​ជា​កម្មករ​បម្រើ​ការងារ​នៅ​រោងចក្រ​សាន់​បូ​ហើយ​ក្រៅពី​នេះ​ជា​កសិករ​ អាជីវករ​នាក់​និង​ជាង​ពិដាន​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ខេត្តតាកែវ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​សរុប​ប្រមាណ​ជាង​៤៤០​នាក់ ​ក្នុងនោះ​ជាសះស្បើយ​ចំនួន​ជាង​៣៥០​ និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​១០​នាក់​និ ង​ស្លាប់​ចំនួន​៤​នាក់​ស្រី​០២​នាក់។

​បើតាម​លោក​វេជ្ជបណ្ឌិត នុត ស៊ី ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​មានប្រសាសន៍ថា ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ នៅ​ខេត្តតាកែវ​ មាន​៩០%​ជា​កម្មករ​រោងចក្រ​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ពិសេស​អនុវត្ត​វិធានការ​៣​ការពារ​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​។ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត​ បាន​បន្ថែមទៀត​ថា​ ជាងនេះទៀត​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូចជា​ពាក់​ម៉ាស កុំ​ប្រឡែង​គ្នា​និង​ត្រូវ​រក្សា​គម្លាត​ពីគ្នា​ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ១៩ ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត​ នៅ​ក្នុង​កំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​៕

អត្ថបទ៖ ​សំអឿន

សូមចុ​ចអាន៖ ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ អាជ្ញាធរ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក បែរ​ជា​លួច​រត់​គេចខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម