ព័ត៌មានជាតិ
មន្ទីរសុខាភិបាលអំពាវនាវឲ្យសមត្ថកិច្ចជួយឃាត់ខ្លួនបុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័កឃុំទឹកហូត
បុរសជនជាតិវៀតណាមម្នាក់ បានរត់ចេញពីមណ្ឌលចត្តាឡីស័កឃុំទឹកហូត ឆ្ពោះទៅទីក្រុងភ្នំពេញ ត្រូវបានអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ឲ្យសមត្ថកិច្ចជួយឃាត់ខ្លួន។
លោក ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ១៧ ខែឧសភានេះ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមឲ្យដឹងថា បុរសឈ្មោះ សុខ ឡែន អាយុ២៣ឆ្នាំជនជាតិវៀតណាម សង្ស័យថាវិជ្ជមានកូវីដ១៩ រស់នៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរត់ឡើងរថយន្តឆ្ពោះទៅក្រុងភ្នំពេញ នៅម៉ោង ១១ ថ្ងៃត្រង់នេះ ចេញពីមណ្ឌលចត្តាឡីស័ក ឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ដូច្នេះមន្ទីរសុខាភិបាលខេត្តសូមអំពាវនាវដល់សមត្ថកិច្ច ដែលនៅតាមដងផ្លូវបើបានឃើញបុរសដែលមានភិនភាគដូចខាងលើនេះ សូមមេត្តាជួយឃាត់ខ្លួននិងរបាយការណ៍មកមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីទៅទទួលយកមកធ្វើចត្តាឡីស័កបន្តទៀត និងពេលធ្វើចត្តាឡីស័កចាប់នឹងប្រគល់ខ្លួនជូនសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ តាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ