សុខភាព
អាឡ័កស៊ី និងផ្ដាសាយ មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?
អ្នកដែលឧស្សាហ៍កណ្ដាស់ ឬរមាស់ច្រមុះ កុំគិតថានោះជាអាការៈផ្ដាសាយឲ្យសោះ ព្រោះបើតាមវេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ នោះក៏អាចជាអាការៈអាឡ័កស៊ីតែប៉ុណ្ណោះ។
លោកបញ្ជាក់ទៀតថា អាឡ័កស៊ី និងផ្ដាសាយខុសគ្នាស្រឡះ ដោយផ្ដាសាយគឺបង្កឡើងដោយមេរោគ ហើយអាឡ័កស៊ីបង្កឡើងដោយអាលែកជែន។ អាលែកជែនបែងចែកជា ៣ អាចមកពីចំណីអាហារ អាកាសធាតុ និងរបស់របរប្រើប្រាស់ ឬអាចជាធូលី លម្អងផ្កា។ អាឡ័កស៊ីធ្វើឲ្យរលាកច្រមុះ ដោយមានអាការៈកណ្ដាស់ ឬរមាស់ច្រមុះចង់កណ្ដាស់រហូតនោះ ហៅថាអាលែកជីណេទិច។
វេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងកុមាររូបនោះបានបន្ថែមទៀតថា មូលហេតុអាចមកពីរោមច្រមុះតិច មានដុះសាច់ក្នុងច្រមុះ និងរលាកច្រមុះរ៉ាំរ៉ៃ ធ្វើឲ្យងាយកណ្ដាស់ ពេលបរិយាកាសហុយ ឬកម្ទេចកំទីប៉ើងចូល។
អាការៈខុសគ្នាជាច្រើនទៀតមានដូចជា៖
អាឡ័កស៊ី
– មិនក្ដៅខ្លួន
– សម្បោរថ្លា
– មិនឈឺក្បាល
– មិនឈឺសាច់ដុំ
– រមាស់ភ្នែក ច្រមុះ
– អាចតឹងច្រមុះ
– អាលែកហ្ស៊ីអាចមានអាការៈក្ដៅខ្លួនដែរ នៅពេលធ្វើឲ្យរលាក ហើយរលាកយូរៗទៅមេរោគចូល
ផ្ដាសាយ
– ក្ដៅខ្លួន
– សម្បោរខាប់
– ឈឺក្បាល
– ឈឺសាច់ដុំ
– តឹងច្រមុះខ្លាំង
អាឡ័កស៊ីអាចព្យាបាលជា តែមិនជាដាច់ឡើយ ប្រសិនបើយើងអាចដឹងទាន់ពេលវេលា និងព្យាបាលត្រឹមត្រូវ មិនបង្កឲ្យស្ថានភាពធ្ងន់ធ្ងរឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើ វិធីទាំង៧នេះ! ទោះនៅផ្ទះគ្មានថ្នាំ ក៏អាចជួយសម្រួលអាការក្អកបានដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព