Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​ចាប់ផ្តើម​អនុវត្ត​ពិន័យ​អន្តរកាល​តឹងរ៉ឹង​ចំពោះ​បុគ្គល​ណា​ដែល​ល្មើស​នឹង​វិធានការ

បានផុស

នៅ

​ភ្នំពេញ​ ៖​ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចាប់ផ្តើម​អនុវត្ត​ពិន័យ​អន្តរកាល​តឹងរ៉ឹង​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​និង​វិធានការ​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ជំងឺ​ឆ្លងកាត់​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​។

យោង​តាម​សេចក្តី​សម្រេច​មួយ​របស់​រដ្ឋបាលខេត្ត​ចុះ​ថ្ងៃទី​១៧​ឧសភា​នេះ​បាន​ឲ្យ​ដឹងថា​ ត្រូវ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​ពិន័យ​អន្តរកាល​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​និង​វិធានការ​សុខាភិបាល​ជំងឺ​កូ​វីដ ១៩ និង​ជំងឺ​ឆ្លងកាត់​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ដែល​មាន​លោក​វ៉ី​សំណាង​អភិបាលខេត្ត​ជា​ប្រធាន​និង​មាន​អនុប្រធាន​ចំនួន​៦​រូប​និង​សមាជិក​ចំនួន​២៧​រូប​។

គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​អនុវត្ត​ពិន័យ​អន្តរកាល​ចំពោះ​រូបវន្តបុគ្គល​និង​នីតិបុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​របស់​រដ្ឋាភិបាល​ក្រសួងសុខាភិបាល​និង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ដែល​បាន​ដាក់ចេញ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​និង​ត្រួតពិនិត្យ​ការបំពេញ​ការងារ​រប​ស់​ក្រុមការងារ​អនុវត្ត​ពិន័យ​អន្តរកាល​នៅតាម​ក្រុង​ស្រុក​មួយ​ដែល​មាន​កំណត់​នៅក្នុង​ច្បាប់​ជា​ធរមាន​។

ជា​មួយ​គ្នា​នេះ​ដែរ ​រដ្ឋបាល​ក្រុង​និង​ស្រុក​ទាំង​៧​ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ​អនុវត្ត​ពិន័យ​អន្តរកាល​នៅតាម​ភូមិសាស្ត្រ​រៀងខ្លួនៗ​ដោយ​ត្រូវ​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​សុខាភិបាល​អធិការដ្ឋាន​នគរបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​និង​ស្រុក​ទាំង​៧​និង​ដឹកនាំ​ផ្ទាល់​ដោយ​រដ្ឋបាល​ក្រុង​ស្រុក​នីមួយៗ​។

ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​ពិន័យ​អន្តរកាល​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​និង​វិធានការ​សុខាភិបាល​ជំងឺ​កូ​វីដ ១៩ និង​ជំងឺ​ឆ្លងកាត់​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​នេះ​បន្ទាប់ពី​ខេត្ត​មួយ​នេះ​បាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នៅក្នុង​មួយ​រយៈ​ចុង​ក្រោយនេះ​ពិសេស​ទៅលើ​បងប្អូន​កម្មករនិយោជិត​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​១៧​ខែ​ឧស​ភា​នេះ​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ដល់​ទៅ​២៨៣​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៣៦​នាក់​ និង ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២៤៧​នាក់​និង​ស្លាប់​ចំនួន​៧​នាក់​ផង​ដែរ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម