Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ស្ពឺ​អនុញ្ញាត​ឲ្យ​អាជីវករ​ចូល​លក់ដូរ​នៅ​ផ្សារ​ត្រាំខ្នារ​ថ្មី​ដោយ​ឥតគិតថ្លៃរយៈ​ពេល​៦​ខែ​

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បានអនុញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​មិន​រៀបរយ​នៅតាម​ទីសា​ធារណៈនានា​ និង​តូប​លក់ដូរ​ចល័ត​នៅ​ទីប្រជុំជន​នៅក្នុង​ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ទៅ​លក់​នៅ​ទីតាំង​ក្នុង​ដី​ឡូតិ៍​សំណង់ផ្ទះ​ល្វែង​ផ្សារ​ត្រាំខ្នារ​ថ្មី​ដោយ​មិន​គិត​គិតថ្លៃភាស៊ី​ និង​ប្រាក់​ឈ្នួល​សម្រាប់​ទីតាំង​រយៈពេល​៦​ខែ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត​បានលើកឡើង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា​នេះ​ថា ​ក្នុង​ន័យ​នេះ​ ដើម្បី​ឲ្យ​ដំណើរការ​រៀបចំ​មាន​របៀបរៀបរយ​សណ្តា​ប់​ធ្នាប់​សាធារណៈ​ និង​នៅ​ផ្សារ​សុវត្ថិភាព​បណ្ដោះអាសន្ន​បានល្អ​ប្រសើរ​ រដ្ឋបាលខេត្ត​កំពង់ស្ពឺ​សូម​ណែនាំ​ដល់​អាជីវករដែល​ធ្លាប់​លក់ដូរ​មិន​រៀបរយ​នៅតាម​ទីសាធារណៈ​នានា ​និង​តូប​លក់ដូរ​ចល័ត​នៅ​ទីប្រជុំជន​ក្នុង​ឃុំ​ជង្រុក ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ទាំងអស់ ​ត្រូវ​ទៅ​លក់ដូរ​នៅ​ផ្សារ​សុវត្ថិភាព​បណ្ដោះ​អាសន្ន​នៅ​តំបន់​ដី​ឡូ​តិ៍​សំណង់​ផ្ទះ​ល្វែង​ផ្សារ​ត្រាំខ្នារ​ថ្មី ​ចាប់ពី​ថ្ងៃទី​១៩ ​ខែឧសភា ​ឆ្នាំ២០២១​នេះ​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​ឲ្យ​មានការ​លក់ដូរ​ដោយ​រក្សាគម្លាត​សុវត្ថិ​ភាព​ និង​ត្រូវមាន​អាកុល ​ឬ​ជែ​ល​សម្រាប់​អតិថិជន​លាងដៃ​ ទាំង​អាជីវករ ទាំង​អតិថិជន ​ត្រូវ​ពាក់​ម៉ាស​ឲ្យបាន​ត្រឹមត្រូវ ​និង​រក្សា​គម្លាត​សុវត្ថិភាព​ទាំងអស់គ្នា​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ​រដ្ឋបាលខេត្ត​មិន​អនុញ្ញាតឲ្យ​អាជីវករ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​កំពុង​ត្រូវបាន​យក​សំណាក​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ចូលប្រកប​អាជីវកម្ម​ក្នុង​តំបន់​ផ្សារ​សុវត្ថិភាព​នេះ​ឡើយ​។​

លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា ​ការ​ឲ្យ​អាជីវករ​ទៅ​លក់​នៅ​កន្លែង​ថ្មី​នេះ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​រក្សា​មុខរបរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ​និង​ការពារ​សុខមាលភាព​សា​ធារណៈ​របស់​ប្រជាពលរដ្ឋ​ដោយ​រក្សាបាន​នូវ​របៀបរៀបរយ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ ពិ​សេស​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។​

គួរ​បញ្ជាក់ថា​ សំណង់ផ្ទះ​ល្វែង និង​ផ្សារ​ត្រាំខ្នារ​ថ្មីដែលមាន​ទំហំ​ដី​ប្រមាណ​៦​ហិច​តា ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជម្រុក ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ក្រោម​ទុនវិនិយោគខ្ទង់លាន​ដុល្លារ បាន​សម្ពោធ​បើក​លក់​ និង​កក់​ជា​ផ្លូវ​ការ​ហើយ​ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៧ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម