កូវីដ-១៩
មកស្គាល់ទីតាំងទាំង ២០ កន្លែង ពលរដ្ឋនៅខណ្ឌបឹងកេងកង និងសែនសុខ ត្រូវមកចាក់វ៉ាក់សាំងនៅថ្ងៃនេះ
ភ្នំពេញ៖សាលារាជធានីភ្នំពេញបានប្រកាសឲ្យពលរដ្ឋរស់នៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ សម្រាប់ដូសទី១និងពីថ្ងៃទី០១ខែមិថុនារហូតដល់ថ្ងៃទី១៥ខែមិថុនា សម្រាប់ដូសទី២។

បើតាមសាលារាជធានីភ្នំពេញ ពលរដ្ឋរស់នៅក្នុងខណ្ឌបឹងកេងកង ត្រូវមកចាក់វ៉ាក់សាំងនៅទីតាំងចំនួន៨កន្លែងរួមមាន៖
ទី ១.នៅសាលាបឋមសិក្សាចៅពញ្ញាហុក
ទី២. វិទ្យាល័យបឹងកេងកង
ទី.៣វិទ្យាល័យព្រះយុគន្ធរ
ទី៤.សាលាបឋមសិក្សាជ័យជំនះ
ទី៥.សាលាបឋមសិក្សាទួលស្លែងទី
៦. វិទ្យាល័យទួលស្វាយព្រៃ
ទី៧.សាលាបឋមសិក្សាវត្តមហាមន្ត្រី
ទី៨.សាលាបឋមសិក្សាភូមិ៧។
ចំណែកពលរដ្ឋនៅខណ្ឌសែនសុខ ទីតាំងចាក់វ៉ាក់សាំងមានចំនួន១២កន្លែង៖
ទី១.នៅសាលាបឋមសិក្សាសន្តិភាព
ទី២.នៅភោជនីយដ្ឋានដឺឃ្វីន
ទី៣.នៅសាលាបឋមសិក្សាក្រាំងធ្នង់
ទី៤.នៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនសាមគ្គី
ទី៥.នៅមណ្ឌលសុខភាពភ្នំពេញថ្មី
ទី ៦.នៅសាលាបឋមិក្សាសែនសុខ
ទី៧.នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជាចិនឃ្មួញ
ទី៨.នៅមជ្ឈមណ្ឌលសុខភាពឃ្មួញ
ទី៩.នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខ
ទី១០.សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តីហ៊ុននាងយ៉ាម៉ាប៊ីកូ
ទី១១.សាលាបឋមសិក្សាភ្នំពេញថ្មី
ទី១២.សាលាបឋមសិក្សាវិចិត្រសិល្បៈ។
សាលារាជធានីភ្នំពេញ ក្រើនរំលឹកនិងអំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋ ដែលត្រូវទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រងជួរចៀសវាងការឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ភ្ជាប់ការចូលរួមអនុវត្តនូវវិធានការរដ្ឋាភិបាលនិងវិធានការ៣ការពារនឹង៣កុំ។
យោងតាមរបាយការណ៍បានឲ្យដឹងថា រយៈពេល១៧ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជាង ៧០ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ៦ម៉ឺននាក់។
តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?