កូវីដ-១៩
ខេត្តព្រៃវែងប្រកាសរកឃើញអ្នកឆ្លងកូវីដ ថ្មី៦នាក់បន្ថែម
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ បានបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៦នាក់បន្ថែមទៀត ដែលជាករណីឆ្លងមកពីរាជធានីភ្នំពេញ ខេត្ត និងមកពីក្រៅប្រទេស។
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៦នាក់ (ស្រី៣នាក់) មកពីរាធានីភ្នំពេញ៣នាក់ ខេត្តត្បូងឃ្មុំ១នាក់ និងមកពីប្រទេសថៃ២នាក់ ។
រដ្ឋបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូនដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩នៅមន្ទីរពេទ្យបង្អែកស្រុក និងធ្វើចត្តាឡីស័កនៅផ្ទះដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវិដ-១៩ សរុប១៨៨នាក់ ព្យាបាលជាសះស្បើយចំនួន១០១នាក់ កំពុងសម្រាកព្យាបាល៨៤នាក់ និងស្លាប់៣នាក់៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?