កូវីដ-១៩
គិតត្រឹមម៉ោង ២ រសៀលនេះ ខេត្តចំនួន ៣ ប្រកាសតួលេខអ្នកឆ្លងមុនគេ
ខេត្តចំនួន ០៣ បានប្រកាសតួលេខអ្នកឆ្លងនៅថ្ងៃនេះ ដែលមានខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ០៥នាក់ នៅក្រុងកំពង់ចាម ស្រុកបាធាយ និងមកពីភ្នំពេញ។ បើតាមការបញ្ជាក់របស់អាជ្ញាធរ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានធ្វើសំណាកអ្នកសង្ស័យចំនួន ១៦៩ នាក់ ហើយលទ្ធផលមានអ្នកវិជ្ជមានចំនួន ០៥ នាក់។

មនុស្សទាំង ០៥នាក់ គឺនៅស្រុកបាធាយ ០១នាក់, ស្រុកចំការលើ ០១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ០១នាក់ និងស្រុកកំពង់សៀម ០២នាក់ (មកពីភ្នំពេញ)។
ដោយឡែកនៅខេត្តព្រៃវែង រកឃើញករណីវិជ្ជមានថ្មីចំនួន ០៦នាក់ ដែលជាករណីឆ្លងមកពីបណ្តារាជធានីខេត្ត និងអ្នកមកពីក្រៅប្រទេស ក្នុងនោះ ០៣ នាក់នៅរាជធានីភ្នំពេញ ០១ នាក់ នៅខេត្តត្បូងឃ្មុំ និង ០២ នាក់មកពីថៃ។
ខេត្តជង្រុកស្រូវដ៏ធំគិតមកដល់ថ្ងៃ ១៧ ឧសភា នេះ តួលេខអ្នកឆ្លងសរុបចំនួន ១៨៨ នាក់ អ្នកជាសះស្បើយ ១០១ នាក់ អ្នកកំពុងសម្រាកព្យាបាល ៨៤ នាក់ និងស្លាប់ ០៣នាក់។
ចំណែកខេត្តតាកែវនៅខាងត្បូងរាជធានីភ្នំពេញ ប្រកាសមានអ្នកឆ្លងថ្មីចំនួន ៤៨នាក់ ជាករណីឆ្លងក្នុងសហគមន៍។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៤៨នាក់នោះមាន អាជីវករ កសិករ កុមារ និងកម្មករកម្មការិនីរោងចក្រ។
គួរបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងថ្មី ៣៤៥ នាក់ ការឆ្លងក្នុងសហគមន៍ចំនួន ៣៤៤ នាក់ និងអ្នកដំណើរមកពីបរទេស ០១ នាក់៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត