Connect with us

ព័ត៌មានជាតិ

មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ​កំពុង​ខ្វះខាត​សម្ភារ​:​វិភាគ​រក​មេរោគ​កូ​វីដ​-១៩​អភិបាលខេត្ត​បញ្ជា​ទិញ​បន្ថែម

បានផុស

នៅ

ភ្នំពេញ​ ៖​ បច្ចុប្បន្ន​មន្ទីរពិសោធន៍​រក​មេរោគ​កូ​វីដ​-១៩ នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ​នូវ​ការ​ខ្វះខាត​សម្ភារៈ​ក្នុង​ការ​វិភាគ​រក​មេ​រោគ​កូ​វីដ​-១៩​ហើយ​រដ្ឋបាល​ខេត្ដ​បាននឹងកំពុង​បញ្ជា​ទិញ​បន្ថែម​ដើម្បី​ឲ្យ​មន្ទីរពិសោធន៍​នេះ​ដំណើរការ​ដោយ​រលូន​។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ​នៅពេល​មន្ទីរ​ពិសោធន៍រ​ក​មេរោគ​កូ​វីដ​-១៩​បើក​ដំណើរការ​ដំបូង​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួមមាន​ម៉ាស៊ីន​ពិសោធន៍ និង​សម្ភារៈ​ពិសោធន៍​សម្រាប់​ពិសោធន៍​បានតែ​ចំនួន ២.០០០​សំណាក​តែប៉ុណ្ណោះ ដោយសារតែ​ខេត្ត​ព្រះសីហនុ មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ មាន​ទំហំ​ធំ តម្រូវការ​វិភាគ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​អមដំណើរ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដើម្បី​ត្រួតពិនិត្យ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​រក​មេរោគ​កូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​១៨ ខែឧសភា​នេះ លោក​អភិបាលខេត្ត​បាន​បន្តថា ​រដ្ឋបាល​ខេត្ដ​បាននឹង​កំពុង​បញ្ជា​ទិញ​សម្ភារៈ​វិភាគ​សំណាក​រក​កូ​វីដ ១៩​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មន្ទីរពិសោធន៍​នេះ​ដំណើរការ​ដោយ​រលូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ផេង សេ​ច័ន្ទ​គ្រឹះ​ស្នា អ្នក​សម្រប​សម្រួល​រួម នៃ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​ មន្ទីរពិសោធន៍​នេះ មាន​បុគ្គលិក​ចំនួន ១០​នាក់ ដើម្បី​បម្រើសេវា​ពិសោធន៍​ជំងឺ​ទូទៅ ពិសេស​ជំងឺ​កូ​វីដ​-១៩។

លោក​បាន​បន្ត​ថា ​ប្រសិនបើ​មាន​សម្ភារៈ​គ្រប់គ្រាន់ គឺ​យើង​អាច​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ចន្លោះ​ពី​៣០០ ទៅ ៤០០​នាក់ ក្នុង​មួយ​ថ្ងៃ​។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ពិសេស​មេរោគ​បម្លែង​ថ្មី ដែល​មាន​ហានិភ័យ​ខ្ពស់​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ថែមទៀត​ដូចជា​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ កុំ​ធ្វេសប្រហែស​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មក​ខ្លួន​របស់​យើង​។​

លោក គួច ចំរើន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងសុខាភិបាល​ដែល​បាន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ Rapid Test រួមផ្សំ​ការ​បញ្ជាទិញ​របស់​រដ្ឋ​បាល​ខេត្ត​ក្នុង​ការ​យក​សំណាក​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ឬ​តំបន់​ក្រហម​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ កន្លងមក បាន​ធ្វើ​ឲ្យ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មានការ​ថយ​ចុះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៣ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម