ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មទាំងអស់ត្រូវអនុវត្តតាមការកំណត់របស់ច្បាប់ ករណីមិនអនុវត្តតាមនោះទេ ត្រូវបិទហាងលែងឱ្យដំណើរការអាជីវកម្ម
ឧត្តរមានជ័យ ៖ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលស្រុកអន្លង់វែងពិភាក្សាអំពីករណីម្ចាស់ហាងក្លាសិកបើកអាជីវកម្មល្មើសបំរាមរបស់រដ្ឋបាលខេត្ត នៅសាលប្រជុំធំសាលាស្រុកអន្លង់វែង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកលោកស្រី អភិបាលស្រុក ប្រធានមន្ទីរទេសចរណ៍ អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក អធិការរងស្រុក ម្ចាស់ហាងក្លាសិក និងអ្នកពាក់ព័ន្ធទាំងអស់។

បន្ទាប់ពីបានពិភាក្សាគ្នាមក អង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម ៖
១.ម្ចាស់ហាងក្លាស៊ីកធ្វើកិច្ចសន្យាគោរពតាមការកំណត់របស់ច្បាប់និងការណែនាំរបស់ខេត្ត ករណីលើកក្រោយទៀតនឹងទទួលខុសត្រូវចំពោះមុខច្បាប់

២.អជ្ញាធរត្រូវអនុវត្តគ្រប់ម្ចាស់អាជីវកម្មទាំងអស់មិនលើកលែងហាងណាមួយនោះទេ។គ្រប់ហាងទាំងអស់ត្រូវអនុវត្តតាមការកំណត់របស់ច្បាប់និងការណែនាំរបស់អាជ្ញាធរ ករណីមិនអនុវត្តតាមត្រូវបិទហាង
៣.អជ្ញាធរស្រុកអន្លង់វែងត្រូវចុះអនុវត្តសេចក្តីសម្រេចរបស់ខេត្តដែលដាក់ចេញ។

ព្រមជាមួយគ្នានេះ ឯកឧត្ដម បានសង្កត់ធ្ងន់ថា គ្រប់ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែអនុវត្តតាមការកំណត់របស់ច្បាប់ និងការណែនាំរបស់អាជ្ញាធរ ករណីមិនអនុវត្តតាមនោះទេ ត្រូវបិទហាងលែងឱ្យដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចាត់វិធានការឱ្យបានហ្មត់ចត់ ដោយការចុះអនុវត្ត អប់រំណែនាំឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ព្រោះថាបច្ចុប្បន្នជំងឺកូវីដ១៩នេះ នៅតែបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោករួមទាំងប្រទេសយើងផងដែរ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យខាងតែបាន នូវវិធានការ ៣កុំ និង ៣ការពារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ ចាន់ ធី



-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?