Connect with us

អាជីព

ដឹកនាំ​អង្គប្រជុំ​បែប​ណា​អ្នក​ស្ដាប់​មិន​ធុញទ្រាន់ និង​ខាត​ពេលវេលា​?

បានផុស

នៅ

​ការដឹកនាំ​អង្គប្រជុំ​ថ្ងៃ​ដំបូង​មនុស្ស​ជាច្រើន​គិត​អំពី​របៀប​រៀបចំខ្លួន​និង​មាតិកា​ដែល​ត្រូវ​និយាយ ប៉ុន្តែ​រឿង​សំខាន់ និង​វៃឆ្លាត គឺ​គួរតែ​រំ​ពៃ​រក​នឹក​ឡើងវិញ អំពី​ការប្រជុំ​មិនល្អ​ទាំងអស់​ដែល​យើង​ធ្លាប់​ជួប និង​មាន​អារម្មណ៍​ធុញ​កាល​នៅ​ជា​កូនចៅ​គេ​។​

​ពេល​រក​ឃើញ​ហើយ​កាលណា​ចូរ​ព្យាយាម​ជៀសវាង កុំ​ត្រាប់​ធ្វើ​ដូច​មេដឹកនាំ​អង្គប្រជុំ​ពីមុន​នោះ​។​

​ដំណើរការ​ការប្រជុំ​ប្រកបដោយ​ប្រសិទ្ធភាព​អាច​រៀន​បាន​ដោយ​អា​នគ​ន្លឺះ​ខាងក្រោមៈ​

១ បង្កើត​របៀបវារៈ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចូរ​លើកទឹកចិត្ត​ឲ្យអ្នក​រាល់គ្នា រៀបចំ​ទុកជា​មុននឹង​ចូលរួមបាន​ពេញលេញ ជៀសវាង​មកដល់​ទាំង​ប្រញាប់ប្រញាល់​មិនដឹង​នឹង​និយាយ​អំពី​អ្វី​។ ការប្រជុំ​នឹង​គ្មាន​ប្រសិទ្ធភាព​ទេ​ប្រសិន​និយាយ​ម្នាក់ឯង ហើយ​អ្នកចូលរួម​ទាំងអស់​ត្រូវ​ព្រមស្តាប់​។​

​ចាប់ផ្តើម​រៀន​បង្កើត​របៀបវារៈ​និង​ស្ម​រា​តី​ប្រជុំ​រួមគ្នា ដែល​អាច​មើលឃើញ​ផល​ពិតៗ​និង​កែសម្រួល​លើ​ភាពខ្វះ​ចន្លោះ​ការងារ​ផ្តល់ឲ្យ​អ្នកចូលរួម​ទាំងអស់​នូ​វ​ឱកាស​ស្មើគ្នា​ផងដែរ​ក្នុង​មាន​យោបល់​។​

២ កុំ​ឲ្យ​ការប្រជុំ​ទៅជា​បញ្ហា​សងសឹក​ទំនាស់​បុគ្គល​

​ធ្វើ​ឲ្យ​ការប្រជុំ ក្លាយ​ជា​វេទិកា​ដែល​មនុស្ស​ជួបជុំគ្នា សប្បាយចិត្ត និង​ការ​ដែល​អាច​ពិភាក្សា​អំពី​គំនិត​ធ្វើការ ការសម្រេចចិត្ត​និង​ការ​ស្ដាប់​មតិ​មិនមែន​ជា​ការធ្វើ​ឲ្យ​​អាម៉ាស់​ឡើយ​។ ការប្រជុំ​គឺជា​កន្លែង​ដែល​បង្កើត​វប្បធម៌​បញ្ចេញមតិ បង្កើត​ការច្នៃប្រឌិត និង​ដើម្បី​រីកចម្រើន​។​

​ការអនុវត្ត​ដ៏​សំខាន់​បំផុត គឺ​បោះជំហាន​ចូល​ចំ​ប្រធានបទ កុំ​និយាយ​បង្វែរ​ហើយក៏​កុំ​អនុ​ញ្ញា​ត្តិ​ឲ្យ​មាន​ការវាយប្រហារ​គ្នា​ដោយ​រឿង​ផ្សេង​។ នៅ​ពេល​មាន​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់​ដែល​ចាប់ផ្តើម​ត្រួតត្រា​ការសន្ទនា​ចូរ​រក​វិធី​ទាញ​អ្នក​ផ្សេង​ ឲ្យ​មាន​ឱកាស​និយាយ​។​

​តាមរយៈ​គំនិត​នេះ​មេដឹកនាំ អាច​ធ្វើ​ជា​ដើរ​ជុំវិញ​បន្ទប់ ហើយ​សួរ​ទៅកាន់​សមាជិក​ក្រុម​ដែល​ស្ងាត់ស្ងៀម ថា​ពួកគេ​មាន​អ្វី​និយាយ​ដែរ​?

​ប្រយ័ត្ន​ចំពោះ​ការរំខាន​។ ប្រសិនបើ​នរណាម្នាក់​ត្រូវបាន​គេ​កាត់ផ្តាច់​កណ្តាល​ទី សូម​ផ្តល់​ការ​គ្របដណ្តប់​ជួយ​វិញ ដោយ​និយាយថា​“ សូមឲ្យ​គាត់​បញ្ចប់​សិន​” ។ ត្រូវ​ចេះ ជំរុញ​បរិយាកាស​ស្វាគមន៍​អ្នក​មិនសូវ​ពូកែ​និយាយ ដោយ​លើកឡើងថា រាល់​ទស្សនៈ​របស់​មនុស្ស​គ្រប់គ្នា​គឺ​សំខាន់​ហើយ​មិនដែល​ខុស​ទេ ទោះបី​ពេលខ្លះ មើលទៅ​ពួកគេ​សួរ​ដូចជា​ឆោត​យ៉ាងណា ក៏មាន​ប្រយោជន៍​ម្យ៉ាង សម្រាប់​អង្គភាព​ដែរ​។​

៣ គោរព​ពេលវេលា​មធ្យ័ត​

​នៅក្នុង​សៀវភៅ​«​សិល្បៈ​គ្រប់គ្រង​»​របស់លោក Andy Grove អះអាងថា ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់​និ​យោ​ជិ​ក​គឺ​ស្មើនឹង​ការ​លួច​របស់​អ្វីមួយ​ពី​ក្រុមហ៊ុន​។ នេះ​អាច​ស្តាប់ទៅ​ពិបាក​បន្តិច​មែន ប៉ុន្តែ​ជាការ​ពិត រាល់​ការប្រមូលផ្តុំ​និ​យោ​ជិ​ក​នៅក្នុង​បន្ទប់​តែមួយ តំណាងឲ្យការចំណាយ​ពេលវេលា​ចោល ដូច្នេះ បើ​ធ្វើឲ្យ​គ្មាន​ប្រយោជន៍​គឺជា​ការខាតបង់​ប៉ះពាល់​ដល់​ផលិតភាព​ក្រុមហ៊ុន​។​

​លោក Grove មានប្រសាសន៍ថា​“ ការមិន​អនុញ្ញាតឲ្យ​បុគ្គលិក​ណា​ម្នាក់ លួចបាន​សម្ភារៈ​ការិយាល័យ ឬ​លុយ ឬ​ពេលវេលា ក៏​មិនគួរ​អោយមាន​នរណាម្នាក់​មក​អង្គុយ​ស្រ​ម៉ុក​ដក់ដង្ហើម​ចោល​ក្នុងពេល​ប្រជុំ​ដែរ​!»

​ចុងបញ្ចប់ ការប្រជុំ​ត្រូវគោរព​តាម​ពេលវេលា​កំណត់ សូម្បីតែ​ការនិយាយ កុំឲ្យអូសបន្លាយ​ពេក ប្រាសចាក​ពេក នឹង​ត្រូវមាន​មេដឹកនាំ​អង្គប្រជុំ​ដែល​ពូកែ​សម្របសម្រួល​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ Officer​

ចុចអាន៖ជំនាញ​ទំនាក់ទំនង៖ និយាយ​យ៉ាង​ណា​បញ្ចេញ​សារ ខ្លី​តែ​ខ្លឹម បង្កើត​ការ​ចងចាំ

ចុចអាន៖ចង់​ក្លាយ​ជា​ថ្នាក់​នាយក (director) ក្នុង​វ័យ​សាម​ប្លាយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៥ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម