Connect with us

កូវីដ-១៩

ត្រឹម​១​សប្តាហ៍​កម្ម​កររោងចក្រ​ សាន់​បូ​ ខេត្តតាកែវ​ ជាង​១៥០​នាក់​ ឆ្លង​ជំងឺ​កូ​វីដ-​១៩

បានផុស

នៅ

​ក្នុង​រយៈពេល​១​សប្តាហ៍​​គឺ​ចាប់ពី​ថ្ងៃទី​៩ ​រហូតមកដល់​ថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ​២០២១​នេះ ​មាន​កម្មករ​បម្រើ​ការងា​រ​នៅ​រោងចក្រ ​សាន់​បូ​ ខេត្តតាកែវ​ចំនួន​១៥៧​នាក់​ បាន​ឆ្លង​ជំងឺ​កូ​វីដ-​១៩​។​

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ​កម្មករ​ចំនួន​១៥៧​នាក់នោះ​រកឃើញ​នៅ​ថ្ងៃទី​៩​ ខែឧសភា​មាន​ចំនួន​៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​២៣​នាក់​ ថ្ងៃទី១០ ខែ​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​១៧​នាក់​ ក្នុង​ចំណោម​ឆ្លង​សរុប​ចំនួន​៣៩​នាក់​ ថ្ងៃទី​១២​មាន​អ្នក​ឆ្លង​៤​នាក់​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​១២​នាក់​ ថ្ងៃទី​១៣​ ខែឧសភា​ មាន​អ្នក​ឆ្លង​ចំនួន​៣៧​នាក់​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៥០​នាក់​ថ្ងៃទី​១៥ ​មាន​អ្នក​ឆ្លង​ចំនួន​៤៤​នាក់ ​ក្នុងចំណោមអ្នក​ឆ្លង​សរុប​ចំនួន​៧០​នាក់ ​ថ្ងៃទី​១៦​មាន​អ្នក​ឆ្លង​ចំនួន​៣២​នាក់​ ក្នុងចំណោម​អ្នក​ឆ្លង​សរុបចំនួន​៥១​ និង​ថ្ងៃទី​១៧ ​មាន​អ្នក​ឆ្លង​ចំនួន​៤៤​នាក់​ក្នុងចំ​ណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​មានប្រសាសន៍ថា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្តតាកែវ​មាន​ប្រមាណ​៩០%​ជា​កម្មករ​រោងចក្រ​។​

លោក​ប្រធាន​មន្ទីរ​សុខាភិបាល ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ​ពិសេស​អនុវត្ត​វិធានការ​៣​ការពារ​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​។​

លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត​ បាន​បន្ថែមទៀត​ថា​ ជាងនេះទៀត​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាមការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូចជា ​ពាក់​ម៉ាស កុំ​ប្រឡែង​គ្នា​និង​ត្រូវ​រក្សា​គម្លាត​ពីគ្នា​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ១៩ ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត ​នៅក្នុង​កំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​១៨​ ខែឧសភា​នេះ ​ខេត្តតាកែវ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជាង​៥០០​នាក់ ​និង​ស្លាប់​ចំនួន​៤​នាក់​ស្រី​២​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម