Connect with us

សុខភាព

ជ្រើសរើស​ម្សៅ​ទឹកដោះគោ​ម៉េច​ទើប​ល្អ កូន​ម៉ឹម​ទៅ​មិន​មាន​បញ្ហា​សុខភាព​ផ្សេងៗ?

បានផុស

នៅ

បច្ចុប្បន្ន​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ផលិត​ផល​ចំណី​អាហារ​កាន់​តែ​សម្បូរ​បែប ក្នុង​នោះ​ផលិត​ផល​ម្សៅ​​ទឹកដោះ​សម្រាប់​ក្មេង​មាន​ច្រើន​ម៉ាក ច្រើន​ជម្រើស។ បើ​ម្សៅ​ទឹកដោះ​គោ​មាន​ច្រើន​ប្រភេទ​បែប​ហ្នឹង តើ​គួរ​ជ្រើស​រើស​មួយ​ណា ទើប​សមស្រប​សម្រាប់​កូន​យើង ម៉ឹម​ទៅ​មិន​សូវ​មាន​បញ្ហា​ប្រឈម​នោះ?

ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ថា ទឹកដោះ​ជា​ជម្រើស​ទី២​ប៉ុណ្ណោះ ហោចណាស់​ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ក៏ ៦ ខែ ​ដែរ ដោយ​ហេតុ​ថា ម្សៅ​ទឹក​ដោះ​គោ​មិន​អ្វី​ពិសេស​​ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ គ្រាន់​តែ​សម្បូរ​ពពួក​វីតាមីន ជាតិរ៉ែ និង​កាឡូរី​ដែល​ក្មេង​ត្រូវ​ការ​ប៉ុណ្ណោះ។

និយាយ​ពី​របៀប​ជ្រើស​រើស​ម៉ាកម្សៅ​ទឹកដោះ​វិញ លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​ស្វែង​ពី​សុខភាព​កូន​យើង និង​ក្រុមហ៊ុន​ផលិត តើ​មាន​ការ​ទទួល​ស្គាល់​ទូលំ​ទូលាយ​អត់ ជា​ជាង​ការ​ទិញ​តាមៗ​គ្នា ឬ​ជឿ​ងប់​ងល់​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បើ​សិន​ជា​ក្រពះ​ពោះវៀន​កូន​ដំណើរ​ការ​មិន​សូវ​ល្អ ឧស្សាហ៍​ទល់​លាមក​ញឹក​ញាប់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹកដោះ​ដែល​ផលិត​ឡើង​សម្រាប់​ក្មេង​ក្តៀន ដែល​សម្បូរ​ជាតិ​សរសៃ (Fiber) នោះ​ទើប​កូន​ចៀស​ផុត​ពី​បញ្ហា​ទល់​លាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“រូបមន្ត​ផ្សំ​ម្សៅ​ទឹក​ដោះ​គោ​ក្មេង​មិន​សូវ​ខុសគ្នា​ប៉ុន្មាន ស្រដៀងគ្នា គ្រាន់​តែ​​ទឹកដោះ​ខ្លះ​គេ​ថែម​រូបមន្ត​ផ្សំ​សម្រាប់​ក្មេ​ងរាក ក្មេង​ក្តៀន ទឹក​ដោះ​សម្រាប់​ក្មេង​អាលែកហ្ស៊ី​ជាដើម អ៊ីចឹង​បើ​កូន​យើង​មាន​បញ្ហា​ណា​មួយ ត្រូវ​ទៅ​សួរ​ពេទ្យ ឬ​ពិនិត្យ​លើ​កំប៉ុង​ទៅ តើ​សារធាតុ​អស់​នោះ​គ្រប់​គ្រាន់ ឬ​ក៏​មាន​អ្វី​ដែល​កូន​យើង​ត្រូវការ​អត់”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។

បន្ថែម​ពី​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ពិនិត្យរូបមន្ត​ផ្សំ​លើ​សំបក​កំប៉ុង​ដែរ តើ​ទឹកដោះគោ​ប្រភេទ​នោះ​មាន​ជាតិ​ដែក​គ្រប់​គ្រាន់សម្រាប់​កូន​យើង​អត់ ដើម្បី​បង្ការ​កូន​ម៉ឹម​ទៅ​ស្លេក​ស្លាំង លូត​លាស់​មិន​បាន​ល្អ។

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ កម្រិត​ជាតិ​ដែក​កំណត់​ដោយ​ស្តង់ដារ​កូដិច​អន្តរជាតិ តម្រូវ​ឲ្យ​មាន​យ៉ាង​តិច ២,២៨ មិល្លីក្រាម/១០០ក្រាម សម្រាប់​ផលិត​ផល​ម្សៅ​ទឹកដោះ​លេខ ១ (ទារក​ពេល​កើត ដល់អាយុ ៦ខែ) និង​យ៉ាង​តិច ៤,៧២ មិល្លីក្រាម/១០០ក្រាម សម្រាប់​ផលិត​ផល​ម្សៅ​ទឹកដោះ​លេខ ២ (ទារកអាយុ ៦-១២ ខែ)៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៧ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៨ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម