សុខភាព
តើការបូមទឹកចេញពីពោះនៅពេលមានទាចទឹក ពិតជាអាចធ្វើឲ្យ អ្នកជំងឺឆាប់ស្លាប់មែនដែរឬទេ?
ក) អ្វីទៅជាទាចទឹក?
ទាចទឹកគឺជាវត្តមានរបស់ទឹកនៅក្នុង ស្រោមពោះ។ វាកើតឡើងដោយការជ្រាបចេញពីសរសៃឈាមតូចៗ នូវសារធាតុរាវ ដែលមានទំហំតូចទៅក្នុងស្រោមពោះ ដោយសារតែការកើនឡើងនូវសម្ពាធនៅក្នុងសរសៃឈាមតូចៗ ឬបាតុភូតរលាកនៅក្នុងស្រោមពោះ។
វាគឺជារោគសញ្ញាមួយ ដែលគេជួបប្រទះញឹកញាប់ចំពោះអ្នកដែលមានជំងឺក្រិនថ្លើម ហើយវាក៏អាចជារោគសញ្ញារបស់ជំងឺមួយចំនួនទៀតដូចជា របេងស្រោមពោះ មហារីកស្រោមពោះ មហារីកក្រពះ និងដុំដៃស្បូន ។ល។
ខ) ហេតុអ្វីបានជាប្រជាជនមួយចំនួនជឿជាក់ថា ការបូមទឹកទាចចេញពីពោះអាចនាំឲ្យអ្នកជំងឺឆាប់ស្លាប់?
នៅប្រទេសកម្ពុជាយើង ទាចទឹក ត្រូវបានគេជួបប្រទះជាញឹកញាប់លើអ្នកជំងឺក្រិនថ្លើម។ វត្តមានរបស់ទាចទឹកបញ្ជាក់ថា សភាពជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលទាមទាមនូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងហ្មត់ចត់។ ដោយសារភាពធ្ងន់ធ្ងររបស់ជំងឺក្រិនថ្លើម អ្នកជំងឺមួយចំនួនតូចដែលមានទាចទឹក អាចស្លាប់ក្នុងរយៈពេលខ្លី ទោះបីជាមានការព្យាបាលត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រក៏ដោយ។ ទាំងនេះបានបង្កើតជាពាក្យចចាមអារាម ដែលប្រជាជនមួយចំនួនតូចមានការជឿជាក់ថា ការបូមទឹកចេញពីពោះនៅពេលដែលមានទាចទឹក អាចឲ្យអ្នកជំងឺឆាប់ស្លាប់ ដែលជំនឿនេះគឺជាការកំហុសមួយដ៏ធំ។
គ) តើមានថ្នាំដែលអាចព្យាបាល ទាចទឹក ដោយមិនចាំបាច់បូមទឹកចេញពីពោះដែរឬទេ?
ជាការពិតណាស់ ការព្យាបាលទាចទឹកគឺគេប្រើប្រាស់ថ្នាំដែលធ្វើឲ្យអ្នកជំងឺបត់ជើងតូចបានច្រើន ដែលអាចជួយឲ្យទាចទឹកអាចថយចុះទៅវិញរហូតដល់អស់។ ប៉ុន្តែថ្នាំនេះអាចក្លាយទៅជាគ្រោះថ្នាក់ទៅវិញ បើយើងមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។ ឧទាហរណ៍ ក្នុងករណីអ្នកជំងឺក្រិនថ្លើម គាត់មានទាចទឹក យើងអាចឲ្យថ្នាំបញ្ចុះទាចទឹកគាត់បាន លុះត្រាតែទឹកទាចរបស់គាត់មិនមានមេរោគ។ ប្រសិនបើជាទាចទឹករបស់គាត់មានមេរោគ ហើយយើងប្រើថ្នាំបញ្ចុះដោយមិនដឹង នោះវានឹងធ្វើឲ្យជំងឺរបស់គាត់មានសភាពកាន់តែធ្ងន់ អាចរហូតមានគ្រោះថ្នាក់ដល់ជីវិត។
ម្យ៉ាងវិញទៀត ប្រសិនបើទឹកទាច មិនត្រូវបានបូមចេញនោះទេ នៅពេលដែលវាមានចំនួនកាន់តែច្រើន អ្នកជំងឺនឹងមានអារម្មណ៍ថា តឹងពោះខ្លាំងពិបាកទ្រាំ និងពិបាកដកដង្ហើម លើសពីនេះទៅទៀត ក្នុងរយៈពេលវែង ទាចទឹកអាចធ្វើឲ្យផ្ចិតរបស់អ្នកជំងឺប៉ោងលានចេញមកក្រៅ ទីបំផុតអាចធ្លាយ និងជ្រាបទឹកចេញ។
«ដូចនេះ ការបូមទឹកទាចចេញពីពោះ នៅពេលមានទាចទឹក គឺចាំបាច់បំផុតពីព្រោះវាមិនត្រឹមតែ អាចជួយឲ្យអ្នកជំងឺមានភាពងាយស្រួលក្នុងការដកដង្ហើម និងធូរពោះប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយើង ធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ច្បាស់លាស់ ដឹងពីកម្រិតធ្ងន់ធ្ងររបស់ជំងឺ និងអាចជួយឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រោគសញ្ញា និងភាពខុសគ្នា រវាងជំងឺមហារីកក្រពះ និងរលាកក្រពះ ឬខ្សោយក្រពះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?