Connect with us

វប្បធម៌ ជំនឿ

នំ​ខួបកំណើតក្នុងសុបិនបង្ហាញថាជីវិតនឹង​ហ៊ឹកហ៊ាក់

បានផុស

នៅ

ក្តីសុបិនឃើញនំខួបកំណើតលេចឡើងជាទូទៅនៅពេលដែលយើងត្រូវការអបអរភាពជោគជ័យឬឱកាសរីករាយ។ ប្រសិនបើអ្នកសុបិនថាញ៉ាំនំខួបកំណើត បង្ហាញថា ភាពជោគជ័យទំនងជារត់ចូលមកដល់ទ្វាហើយ​។ ដើម្បីសុបិន្តនៃការធ្វើនំខួបកំណើតវិញ គឺជាក្តីសុបិនដ៏វិជ្ជមានបន្ថែមក្នុងអាជីព​ឬ លុយកាក់។

នៅក្នុងក្តីសុបិនជាទូទៅ នំខួបកំណើតគឺជាប្រផ្នូលវិជ្ជមានតែបើនំខេកមិនឆ្ងាញ់ ឬគ្មានរសជាតិ បង្ហាញថាអ្នកអាចមាន​ផលវិបាកតិចតួចនៅអនាគតឆាប់ៗ។ មើលឃើញនំខួបកំណើតច្រើនជាងមួយនៅក្នុងក្តីសុបិនរបស់បង្ហាញថា អាចទៅមុខមានការងារគោលច្រើន​លើសពីមួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើនំខួបកំណើតនោះ មានលក្ខណៈពិសេស ដូចជានំខេកផ្លែឈើឬនំខេកដែលមានផ្លែឈីរីបង្ហាញថាស្ថានភាពវិជ្ជមានទំនងជានឹងកើតឡើងក្រោយពី​តស៊ូមួយរយៈមកហើយ។

ប្រសិនបើឃើញ​ផ្លុំទៀននៅលើនំខួបកំណើតបង្ហាញថាការចាប់ផ្តើមថ្មីមួយ​នឹង​កើតមាន​ អាចជាទំនាក់ទំនងថ្មីឬសូម្បីតែអាជីវកម្មថ្មី។

មើលឃើញនំខួបកំណើតជាច្រើននៅក្នុងក្តីសុបិនជាសារមកប្រាប់មុនថា ពេលវេលាដ៏អស្ចារ្យនឹងមកដល់ក្នុងជីវិត។

ក្តីសុបិននេះក៏អាចតំណាងឱ្យការផ្សារភ្ជាប់របស់យើងជាមួយមនុស្សផ្សេងទៀតដែរ ជាសញ្ញាបង្ហាញថាអ្នកត្រូវបានគេស្រឡាញ់និងយកចិត្តទុកដាក់។

ជារួមមក នំខេក ក្នុងយល់សប្តិជា​សញ្ញានៃការផ្លាស់ប្តូរវិជ្ជមានឆាប់ៗ ជាសញ្ញានៃសុភមង្គលនិងសេចក្តីរីករាយដែលនឹងចូលមកក្នុងជីវិតទាំងមិនដឹងខ្លួន។

ជារឿយៗសម្រាប់ស្ត្រី នំខេកក្នុងសុបិន ជា​និមិត្តរូបនៃការទទួលបានរង្វាន់សម្រាប់ការខិតខំណាមួយដែលអ្នកបានតស៊ូយូរមកហើយ ទទួលមកវិញ នូវ​ការគោរពនិងកិត្តិយសពីនរណាម្នាក់ធំជាងយើង​ដែរ ជាសញ្ញានៃការសម្រេចបាននូវជោគជ័យធ្វើអោយអ្នកពេញចិត្ត៕

គ្រូឯម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា៤ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម