Connect with us

កូវីដ-១៩

ខ្លាចការពារមិនជាប់! មានប្រទេស២ហើយ សម្រេចចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី៣

បានផុស

នៅ

ប្រទេសអារ៉ាប់រួមបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី៣ ដល់ប្រជាជនបន្ទាប់ពីពួកគេ ចាក់គ្រប់២ដូសហើយរយៈពេល៦ខែ។

ប្រទេស បារ៉ែន ក៏បាននិយាយដែរថា ខ្លួននឹងចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ បន្ទាប់ពីការចាក់ដូសទី២ ដោយចាប់ផ្តើមជាមួយក្រុមមនុស្សងាយរងគ្រោះមុនគេ។

អាជ្ញាធរគ្រប់គ្រងវិបត្តិនិងគ្រោះមហន្តរាយជាតិ (NCEMA) បាននិយាយថា ការចាក់របស់អារ៉ាប់រួម គឺជាផ្នែកមួយនៃ “យុទ្ធសាស្ត្រសកម្មរបស់ខ្លួន ក្នុងការផ្តល់ការការពារអតិបរិមាសម្រាប់សង្គម” ដោយផ្តល់អាទិភាពដល់អ្នកដែលមានអាយុលើស៦០ឆ្នាំ ឬកំពុងមានជំងឺរ៉ាំរ៉ៃ។

អង្គការសុខភាពពិភពលោក (WHO) ដែលកាលពីសប្តាហ៍មុនបានអនុម័តវ៉ាក់សាំង Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់ បាននិយាយថា ការសាកល្បងទ្រង់ទ្រាយធំដំណាក់កាលទី៣ បានបង្ហាញថា វ៉ាក់សាំងទាំង២ដូសដែលចាក់ចន្លោះពេល២១ថ្ងៃ គឺមានប្រសិទ្ធភាព៧៩ភាគរយប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលជំនួញនិងទេសចរណ៍ក្នុងតំបន់មានប្រជាជនប្រមាណ ៩លាននាក់ បានចាក់វ៉ាក់សាំងប្រហែល៧៣ភាគរយទៅហើយ លើប្រជាជនមានសិទ្ធិទទួលបានរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំងដែល WHO ទើបទទួលស្គាល់នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម