Connect with us

ព័ត៌មានជាតិ

អភិបាល​​ខេត្ត​កំពង់​ស្ពឺ សុំទោស សន្យា​​មិនលើកលែង​​ទង្វើអសីលធម៌​សន្តិសុខផ្សារកំពង់ស្ពឺ​

បានផុស

នៅ

នៅព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម វុី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​សម្តែងក្តីសោកស្តាយចំពោះហេតុការណ៍ ដែល​​សន្តិសុខ​ផ្សារ​កំពង់ស្ពឺ​ម្នាក់ បាន​ទាត់​កញ្ច្រែង​ក្មេងស្រីលក់ព្រីងម្នាក់​កំពប់ពេញដី ដែលជា​ទង្វើ​អសីលធម៌ ខ្វះការ​យោគយល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្ត​បាន​លើកឡើង ក្រោយពីបានឃើញការ​បង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មេង​ស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ពេញ​ដី គឺ​ជ​ា​ទង្វើ​​អសីលធម៌ និង​គួរ​ឲ្យ​សោកស្តាយ​។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង​រូប​លោក​ផ្ទាល់សុំ​អភ័យទោសចំពោះទង្វើមិនគប្បីនេះ។

លោក​បានថ្លែង​បញ្ជាក់​ថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។

យ៉ាងណា លោក​ទទូចដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ​ដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលត្រូវការប្រើប្រាស់ផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម