Connect with us

កូវីដ-១៩

ថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដល់ព្រះសង្ឃ ស្រួលបិណ្ឌបាត

បានផុស

នៅ

ព្រះសង្ឃប្រហែល៥០០អង្គ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គា​រនិងថ្ងៃពុធ ដើម្បីឲ្យព្រះសង្ឃងាយស្រួលក្នុងការនិមន្តបិណ្ឌបាត និងធ្វើពិធីសាសនានានា។

Thailand Starts COVID-19 Vaccinations For Buddhist Monks At Risk

លោក Montchai Chumnumnavin អនុប្រធានមន្ទីរពេទ្យ Priest បាននិយាយថា “សកម្មភាពទាំងនេះ កំពុងធ្វើឲ្យព្រះសង្ឃប្រឈមនឹងគ្រោះថ្នាក់ ព្រោះព្រះសង្ឃអាចទាក់ទងជាមួយអ្នកមានជំងឺកូវីដ។ ដូច្នេះ យើងបានពន្លឿនការចាក់វ៉ាក់សាំងដល់ព្រះសង្ឃ ដើម្បីបង្កើតភាពស៊ាំការពារព្រះសង្ឃពីការឆ្លងរោគ ពីអ្នកគោរពប្រណិប័តន៍”។

បន្ទាប់ពីទប់ស្កាត់បាននូវការផ្ទុះឡើងលើកមុនប្រកបដោយជោគជ័យ បច្ចុប្បន្ននេះ ប្រទេសថៃកំពុងដោះស្រាយជាមួយនឹងរលកកូវីដដ៏លំបាក ខណៈករណីឆ្លងបានកើនឡើងមួយគុណនិងបួន គិតចាប់តាំងពីដើមខែមេសាមក ហើយការស្លាប់បានកើនឡើងមួយគុណនិងប្រាំមួយ។

ប្រទេសនេះ មិនទាន់ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅឡើយទេ ដោយគិតត្រឹមពេលនេះ មានប្រជាជនប្រមាណតែ១.៥លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់ថ្នាំបង្ការ ដោយភាគច្រើនគឺជាបុគ្គលិកសុខភាពជួរមុខឬក្រុមងាយរងគ្រោះ។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៧០៣នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៦៣៦ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៩,៥៨៥ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថ្ងៃនេះ ថៃ រកឃើញអ្នកឆ្លងកូវីដ ២,៦៣៦ករណី និងស្លាប់២៥នាក់ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម