Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចលែងមាន​ការយោគយល់​ចំពោះ​អ្នក​ល្មើស​នឹង​បម្រាម​គោចរ​ទៀតហើយ

បានផុស

នៅ

​លោកវរសេនីយ៍ឯក ​សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ ខែឧសភា​នេះ​ថា ​ចាប់ពី​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​តទៅ​ សមត្ថកិច្ច​លែងមាន​ការយោគយល់​ដូច​មុន​ទៀត​ហើយ ដោយ​ធ្វើការ​ពិន័យ​ហើយ​ដាក់​ទោស​ទៅតាម​ច្បាប់​ថែមទៀត​ ចំពោះ​អ្នក​ល្មើស​ដែល​លួច​ចេញពី​តំបន់​លឿងទុំ​ និង​បម្រាមគោចរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក​ សាន សុខ​សីហា បាន​បន្តថា​ ការពង្រឹង​អនុវត្ត​ច្បាប់​តឹងតែង​ជាង​មុននេះ​ បន្ទាប់​ពី​រយៈពេល​១៤​ថ្ងៃ​មកនេះ មាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ នៅតែ​បំពាន​ទៅនឹង​បម្រាម​គោចរ​របស់​សាលា​រាជធានី​ភ្នំពេញ​ដដែល​។​

លោក​សង្ឃឹមថា​ បងប្អូន​ប្រជាពលរដ្ឋ​ នឹងចូលរួម​សហការ​ឲ្យ​បាន​សកម្ម​ថែមទៀត ​ដើម្បីកាត់ផ្តាច់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បានលើកឡើង​ថា​ ១​សប្តាហ៍ទៀត ​គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៦​ ខែឧសភា​នេះ​​ គឺជា​ទឹក​ចុងក្រោយ​ហើយ អាជ្ញាធរកម្លាំង​មាន​សមត្ថកិច្ច​ ត្រូវតែ​ម៉ឺងម៉ាត់​ចំពោះ​បម្រាម​គោចរ ត្រូវ​ឃាត់​យានយន្តដែល​ធ្វើ​ចរាចរណ៍​ ល្មើសចាប់ពី​៨​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ​ទាំងអស់​ មក​រក្សាទុក ​និង​ធ្វើការ​ផាកពិន័យ ដោយ​មិនមាន​ការអប់រំ​ទៀត​ទេ​។​

លោកអភិបាល​បាន​បញ្ជាក់ថា​ «​បើ​យើង​គ្រប់គ្រង​មិនបាន​ទេវា​នឹង​វិល​មករក​ចំណុចដើម​វិញ​ នោះ​គឺ​ចប់​ហើយ​»​។​

បើតាម​លោកវរសេនីយ៍ឯក​ សាន សុខ​សីហា ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១៩​ ខែឧសភា ​ឆ្នាំ​២០២១​សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួនប្រជាពលរដ្ឋ ​ដែល​បាន​ល្មើ​សនឹង​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សរុប​១៦៧២​នាក់​ ក្នុង​នោះបាន​បញ្ជូន​មនុស្ស​២​នាក់​ទៅ​តុលាការ ណែនាំ​អប់រំ​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ចំនួន​១៣៤៦​នាក់​ ប​ញ្ជូ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស័កចំនួន​២៨១​នាក់​ ប​ញ្ជូ​ន​ទៅ​ព្យាបាល​ចំនួន​២​នាក់ ​និង​ពិន័យ​អន្តរការណ៍​នួន​៤១​នាក់​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម