KPT+
“ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ប្រលោមលោកពេញនិយមខ្លាំងក្នុងចំណោមយុវវ័យ
ប្រលោមលោកមនោសញ្ចេតនារឿង “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ដែលជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី បានចេញផ្សាយតាំងខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែមកទល់ពេលនេះ វានៅតែជាសៀវភៅមួយក្បាលមានការពេញនិយម និងលើកសរសើរមិនដាច់ពីមាត់ក្នុងចំណោមយុវវ័យដែលស្រឡាញ់ការអាន។

យុវជន ទី អ៊ូប៉ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ជាសមាជិកនៃក្លិប MST រស់នៅខេត្តត្បូងឃ្មុំ លើកឡើងថា រឿង “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ជាសៀវភៅដែលរចនាក្របស្អាត មានភាពទាក់ទាញ ជំរុញអារម្មណ៍ឱ្យចង់ចាប់កាន់មកអានតាំងពីឃើញដំបូង។

រីឯ កញ្ញា មិត្ត រស្មី អ្នកនិពន្ធជំនាន់ថ្មីមួយរូប និងជាសមាជិកទសប៉ាកកា និយាយថា រឿងនេះផ្ដើមដំបូងបានល្អ ដោយបានបង្កើតចម្ងល់ឲ្យអ្នកអានចង់តាមដានសាច់រឿងបន្ត។ កញ្ញាបន្ថែមថា ខ្លួនស្គាល់ទឹកដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ពីមួយរឿងទៅមួយរឿងមិនដែលធ្វើឱ្យអ្នកអានខកចិត្តឡើយ ពេលចាប់ផ្ដើមអានហើយ មិនចង់ដាក់សៀវភៅចុះពីដៃទេ។

ដោយឡែក លោក ថាវ ស៊ូម៉េង គ្រូបឋមសិក្សានៅខេត្តកំពង់ឆ្នាំង បានបញ្ចេញចំណាប់សរសើរដែរថា សាច់រឿងនេះពិតជាកម្សត់ អានហេីយចូលតួណាស់ ទឹកភ្នែកហូររហាមតែម្ដង។ ចំណែកខ្លឹមសាររឿងក៏រឹតតែពេញចិត្តខ្លាំង ជាពិសេសគឺចរិតតួឯកស្រី (សន្យា) ដែលលះបង់គ្រប់យ៉ាងដេីម្បីមនុស្សដែលខ្លួនស្រឡាញ់។ នាងជានារីមានភក្ដីភាពគួរឱ្យកោតសរសេីរ ចំណែកតួឯកប្រុសក៏ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងស្មោះស្នេហ៍ខ្លាំងដូចគ្នា។

ចំពោះ កញ្ញា ជឿង ស្រីនិច បុគ្គលិកក្រុមហ៊ុនឯកជនមួយ ព្រមទាំងជាសមាជិកក្លិប MST ម្នាក់ដែរ មានទស្សនថា តួអង្គស្រីជាចំណុចទាក់ទាញសម្រាប់ខ្លួនជាងគេ ព្រោះនាងជាមនុស្សស្រីដែលបានចំណាយពេលរង់ចាំតួអង្គប្រុស រហូតដល់ ៦ ឆ្នាំ ដើម្បីបញ្ជាក់ការគោរពពាក្យសន្យា និងភាពស្មោះត្រង់របស់នាង។

អ្នកនាង គឹមហ៊ាង បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកគាំទ្រម្នាក់ទៀតរបស់ក្លិប MST បានសម្ដែងការពេញចិត្តចំពោះឃ្លាមួយក្នុងប្រលោមលោកនេះថា រឿងខ្លះកែវភ្នែកមើលមិនឃើញទេ ទាល់តែប្រើបេះដូងទើបអាចមើលឃើញ នេះជាឃ្លាដ៏មានន័យមួយបង្កប់អត្ថន័យចាក់ចំបេះដូង រហូតធ្វើឱ្យខ្លួននៅតែចងចាំ និងដក់ជាប់ក្នុងចិត្តក្រោយពេលអានចប់។

ចំពោះប្រិយមិត្តដែលមិនទាន់អានរឿង “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ឬចង់ទិញសៀវភៅនេះជាអំណោយសម្រាប់មនុស្សជាទីស្រឡាញ់ វាមានតម្តែលៃ ២៥០០០ រៀលប៉ុណ្ណោះ។ ឬអាចទាក់ទងជាវដុំនិងរាយតាមរយៈលេខទូរសព្ទ ០១៥ ២១ ៣១ ១១ ៕





អត្ថបទ៖ សន្យា
ចុចអាន៖ ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?