Connect with us

KPT+

ចាប់យកជំនាញនៅមហាវិទ្យាល័យត្រូវនឹងសក្តានុពលខ្លួន តាមវិធី ៤ យ៉ាងនេះ

បានផុស

នៅ

សិស្សានុសិស្សជាច្រើនឧស្សាហ៍មានបញ្ហាពាក់ព័ន្ធការជ្រើសរើសមុខវិជ្ជារៀនបន្តនៅសាកលវិទ្យាល័យ។ អ្នកខ្លះរើសរៀនតាមគ្រួសារ​ អ្នកខ្លះតាមមិត្តភក្ដិ ឯអ្នកខ្លះទៀតចេះតែរៀនៗទៅ ព្រោះមិនច្បាស់ថារៀនអ្វីឲ្យសក្តិសមសម្រាប់ខ្លួនឯង។

នេះនែ៎!​ វិធី ៤​ អាចជួយជាគន្លឹះសម្រាប់ប្អូនៗទើបបញ្ចប់ការសិក្សាទុតិយភូមិក្នុងចាប់យកជំនាញដែលត្រឹមត្រូវ៖

១. តើអ្នកចង់ក្លាយជាអ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ្រើសរើសជំនាញដែលជាក្តីស្រមៃរបស់អ្នកមានតាំងពីតូច ឬជាការរំពឹងទុកកាលនៅវិទ្យាល័យ។  បើទាល់តែដល់មហាវិទ្យាល័យទើបគិត ឬចាំចប់ឆ្នាំទី១ចាំរើស  អ្នកអាចសម្រេចចិត្តខុសដោយចេះតែរើសៗមុខជំនាញឲ្យតែបាន ឬជ្រើសរើសតាមមិត្តដែលអាចមិនមែនជាអ្វីដែលសក្ដិសមនឹងអ្នក ឬជាអ្វីដែលអ្នកចង់បាន ហើយលទ្ធផលដែលទទួលបានវិញនោះភាគរយតិចណាស់ដែលជាផលវិជ្ជមាន។

២. តើអ្នកចូលចិត្តជំនាញអ្វី?

ការបន្តការសិក្សានៅមហាវិទ្យាល័យ មិនមែនត្រឹមតែទៅរៀនឲ្យបានគ្រប់តែពេលបួនឆ្នាំដើម្បីបានសញ្ញាប័ត្រនោះទេ តែត្រូវមានផ្សារភ្ជាប់ជាមួយចំណូលចិត្តដែរ។ ដូចនេះហើយការជ្រើសរើសនូវមុខជំនាញដែលយើងមានចំណង់លើជារឿងសំខាន់ ព្រោះវាជាផ្នែកមួយនៃកម្លាំងចិត្តដែលរុញឲ្យខ្លួនក្រោកពីព្រលឹមទៅសាលា ចំណាយពេលវេលាសិក្សាបន្ថែម និងទោះបីត្រូវនូវបន្តធ្វើកិច្ចការដល់យប់ជ្រៅក៏អាចធ្វើបាន។

៣. រៀនជំនាញណាដែលពូកែស្រាប់

អ្នកអាចធ្វើការប្រៀបធៀបទៅនឹងលទ្ធផលកាលពីរៀននៅវិទ្យាល័យថា តើមុខវិជ្ជាអ្វីដែលអ្នកចូលចិត្ត ឬរៀនពូកែជាងមុខវិជ្ជាដទៃទៀត។ ប្រសិនបើ គិតថាមុខវិជ្ជាដែលបានរៀននៅវិទ្យាល័យសុទ្ធតែមានភាព​ប្រហាក់ប្រហែលគ្នាដោយពិបាករកមុខវិទ្យាណាមួយដែលលេចធ្លោឃើញ​ អ្នកអាចងាកមកមើលពីអ្វីដែលអ្នកមានទេពកោសល្យជំនួស​វិញ។​  បើអ្នកពូកែខាងភាសា ពូកែនិយាយ មានសមត្ថភាពដោះស្រាយបញ្ហាឲ្យអ្នកនូវជុំវិញខ្លួន នោះអ្នកអាចសំលឹងមើលទៅជំនាញមួយចំនួនដូចជា​មេធាវី អ្នកគ្រប់គ្រង គ្រូភាសា ឬមួយផ្នែកទេសចរជាដើម។

៤. ទុកជំនាញមិនសូវសំខាន់ចោល

ចំពោះមុខជំនាញណាដែលដែលមិនសូវសំខាន់ ឬមិនសូវមានទីផ្សារយើងគួរលុបវាចោល ដោយជ្រើសយកតែជំនាញណាដែលត្រូវនឹងស្ថានភាពទីផ្សារការងារនៅក្នុងស្រុក។ ត្រូវចាំថា មនុស្សម្នាក់បើធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ លទ្ធផលដែលទទួលបានមិនសូវជាល្អប៉ុន្មានទេ ហើយកាលដែលយើងចេះដប់ក៏មិនប្រាកដថាល្អដូចប្រសព្វមួយដែរ។ ដូចនេះបើសិនជាអាច គប្បីចាប់យកអ្វីដែលសំខាន់ ឬចាំបាច់ឲ្យបានជាមុនសិន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី

ចុចអាន៖អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៣ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម