Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក និង​ផលិតផល​សាច់ជ្រូក ពី​វៀតណាម​

បានផុស

នៅ

​លោក វែង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​សាច់ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ហើយ​ការស្នើ​ឲ្យ​ទប់ស្កាត់​នេះ ដោយសារតែ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើ​យោងតាម​លិខិត​ចុះ ថ្ងៃទី​១៩ ខែឧសភា ផ្ញើជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វែង សាខុន បញ្ជាក់ថា បច្ចុប្បន្ន​ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក (ASF) កំពុង​បន្ត​ឆ្លង​រាលដាល​នៅក្នុង​ពិភពលោក និង​បាន​ឆ្លង​រាលដាល​ចូលក្នុង​ប្រទេស​អាស៊ី ក្នុងនោះ​មាន​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍ រួមមាន ប្រទេស​វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រទេស កម្ពុជា​ផងដែរ​។

​បើតាម​លោក វែង សាខុន ជំងឺ​នេះ​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀតណាម លើកដំបូង​ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​បន្ត​ផ្ទុះ​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ បាន​ផ្ទុះ​នៅក្នុង​ប្រទេស​វៀតណាម ម្ដងទៀត ដែល​អាច​នឹង​បន្ត​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​បណ្ដា​ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា រួមមាន ខេត្ត​ដាក់​ណុង ជាប់​ខេត្តមណ្ឌលគិរី​, ខេត្ត​យ៉ា​ឡាយ ជាប់​ខេត្តរតនគិរី​, ខេត្ត​ដុង​ថាប់ ជាប់​ខេត្តព្រៃវែង​, ខេត្ត​កៀន​យ៉ាង ជាប់​ខេត្តកំពត​, ខេត្ត​តៃនិញ ជាប់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​, ខេត្ត ឡុង​អាន ជាប់​ខេត្តស្វាយរៀង​, ខេត្ត​ប៊ិ​ញ​ភូ ជាប់​ខេត្តក្រចេះ និង​ខេត្ត​អាន​យ៉ាង ជាប់​ខេត្តតាកែវ និង​ខេត្តកណ្តាល ដែលជា​សញ្ញា ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ពី​ប្រទេសជិតខាង​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្ការ​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក ចិញ្ចឹម​ជ្រូក ព្រមទាំង​ធានាបាន​នូវ​គុណភាព សុវត្ថិភាព​សត្វ​ជ្រូក សាច់ជ្រូក ផលិតផល​សាច់ និង​ការពារ​ដល់​សុខភាព សាធារណៈ​នោះ លោក​រដ្ឋមន្ត្រី​ បានស្នើ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀ​តណា​ម ជួយ​ទប់ស្កាត់ ការនាំ​ចូល​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​សាច់ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដែល​អាច​បណ្តាលឱ្យ​ឆ្លង រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖​​ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​រំពឹង​ថា នឹង​មាន​កំណើន​ខ្លាំង​ឡើង​វិញ​នៅ​ឆ្នាំ ២០២២ ខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម