Connect with us

ជីវិតកម្សាន្ដ

ក្រោយ​លាចាកសិក្ខាបទ​ ឌួង ឆាយ បង្ហោះសារយ៉ាងឈឺចាប់​បំផុត ទៅកាន់អតីតភរិយា

បានផុស

នៅ

​អតីត​ឧកញ៉ា ឌួង ឆាយ បន្ទាប់ពី​លា​ចាកសិក្ខាបទ​មិនទាន់បាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ​លោក​បាន​បង្ហាញ​សារ​មិន​សប្បាយចិត្ត​ និង​លើក​ការ​សូមទោស​ចំពោះ​កូនៗ​របស់ខ្លួន​។​

លោក ឌួង ឆាយ ​បានលើកឡើង​ទាំង​កម្សត់​ថា​ ពុកសូមទោស​ណា​កូនៗ​ដែល​ពុក​គ្មាន​សមត្ថភាព​មើលថែ​គ្រួសារ​ឲ្យបាន​ល្អ​។ ​បង្កើតកូនៗ​មក​រង​ទុក​ដោយ​សារ​ពុក​ ពុក​ពិតជា​នឹក​កូនៗ​ណាស់ ​ជាង​២​ខែ​នេះ​មិនបាន​ជួប និង​គ្មាន​សមត្ថភាព​ក្នុង​ការជួប​ឱបថើបកូនៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌួង ឆាយ បាន​បន្តទៀតថា​ ពុក​សង្ឃឹមថា នឹង​បាន​ជួប​កូនៗ​ឆាប់ៗ​នេះ ​ពួកយើង​ជា​អ្នកបង្កើត​គេ​មក ​មិនមែន​គេ​ចង់​មក​កើត​ជាមួយ​យើង​នោះទេ​។ ដូច្នេះ​សូមឲ្យ​មានការ​ទទួល​ខុសត្រូវ​ចំពោះ​កូនៗ​ផង ខ្ញុំ​សូម​អង្វរ អ្នក​ដែល​ពិបាក​រងគ្រោះ​បំផុត​គឺ​កូនៗ ។

លោក​បន្ថែមថា​ អានិត​ជា​ងគេ​ គឺ​កូនប្រុស​ច្បង ​គ្នា​ឈឺ​មើល​មិនទាន់​ឃើញច្បាស់​ និង​កូនស្រី​ពៅ​ទើប​ជាងមួយ​ខួប​ មិនទាន់​ដឹង​អី្វ​ ហើយ​គ្រួសារ​ត្រូវ​ជួប​រឿង​បែប​នេះ​។​ ជីវិត​ខ្ញុំ​បាន​ជួប​ព្រុះ​ភ្លៀង​ខ្លាំងៗ​ជា​ច្រើន​ដង ដែល​មនុស្ស​ទូទៅ​មិនដែល​សូម្បីតែ​ឮ​ដល់​អនិច្ចា​ខ្លួនឯង​សូមទោស​នៅ​រាល់​កំហុស​របស់ខ្ញុំ ខ្ញុំ​ទទួល ខុស​ទាំងអស់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​សមត្ថកិច្ច​​អាមេរិក​​បាញ់សម្លាប់​​បុរស​ម្នាក់​សង្ស័យ​បង្កភេរវកម្ម​​នៅថ្ងៃ​​បុណ្យ​ឆ្លងឆ្នាំ​

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម