ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែល និងសកម្មប្រយុទ្ធប៉ាឡេស្ទីនយល់ព្រមបទឈប់បាញ់គ្នាហើយ
បន្ទាប់ពីហិង្សាបានកើតមានរយៈពេល១១ថ្ងៃរវាងអ៉ីស្រាអែល និងសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីនដែលជាការប្រយុទ្ធដ៏អាក្រក់បំផុតគិតចាប់តាំងពីឆ្នាំ២០១៤មកតាមរយៈការវាយប្រហារផ្លូវអាកាស និងគ្រាប់រ៉ុក្កែតឥឡូវនេះរកច្រកចេញហើយដើម្បីបញ្ចប់ជម្លោះ។ នេះតាមការផ្សាយផ្ទាល់របស់ BBC។
ប្រទេសអ៉ីស្រាអែលបានទទួលយកគំនិតផ្តួចផ្តើមពីប្រទេសអេហ្ស៊ីបសម្រាប់បទឈប់បាញ់គ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌជាមុន។ ឥឡូវនេះ អេហ្ស៊ីបត្រូវបានគេរំពឹងថានឹងបញ្ជូនគណៈប្រតិភូទៅកាន់អ៉ីស្រាអែល និងហ្គាហ្សាដើម្បីរៀបចំកិច្ចព្រមព្រៀង។

មន្ត្រីហាម៉ាសនិយាយថា ពួកគេបានទទួលដីសម្បទានដែលមិនបានបញ្ជាក់ច្បាស់លាស់ពីអ៉ីស្រាអែលនៅកន្លែងប៉ះទង្គិចគ្នាយេរ៉ូសាឡឹមពីរកន្លែងគឺតំបន់ Sheikh Jarrah និងទីគោរពបូជា al-Aqsa។
មន្ត្រីអ៉ីស្រាអែលត្រូវបានគេដកស្រងសំដីបាននិយាយថា ការអះអាងបែបនេះមិនពិតទាំងស្រុងទេ។
បន្ទាប់ពីព័ត៌មាននៃការវាយប្រហារផ្ទុះឡើង មានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀតទៅលើតំបន់ហ្គាហ្សា និងគ្រាប់រ៉ុក្កែតត្រូវបានបាញ់ចូលទៅអ៉ីស្រាអេល។ ទន្ទឹមជាមួយគ្នានេះ ព្រលានយន្តហោះសំខាន់របស់ប្រទេសគឺ Ben Gurion ត្រូវបានបិទមួយរយៈពេលខ្លីសម្រាប់ជើងហោះហើរទាំងអស់។

ក្រុមហាម៉ាសរងការវាយប្រហារយ៉ាងខ្លាំង ហើយពលរដ្ឋប៉ាឡេស្ទីននៅហ្គាហ្សាទទួលរងទុក្ខ ប៉ុន្តែភាគីទាំងពីរត្រូវជៀសវាងសង្គ្រាមមួយទៀត ហើយនឹងត្រូវចំណាយច្រើនលើសពីបទឈប់បាញ់គ្នា។
បទឈប់បាញ់គ្នារវាងអ៉ីស្រាអែល និងសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាសបានចាប់ផ្តើមពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះដើម្បីបញ្ចប់ការទង្គិចគ្នាធ្ងន់ធ្ងន់រយៈពេល១១ថ្ងៃដែលបានសម្លាប់មនុស្សជាង២៤០នាក់ដែលភាគច្រើននៅតំបន់ហ្គាហ្សា។
ខ្លឹមសារសង្ខេបសំខាន់
១.គណៈរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសអ៉ីស្រាអែលបានយល់ព្រមបទឈប់បាញ់គ្នាដើម្បីបញ្ចប់ជម្លោះ១១ថ្ងៃជាមួយសកម្មប្រយុទ្ធនៅហ្គាហ្សា។
២. ខ្លួននិយាយថា បទឈប់បាញ់គ្នាទៅវិញទៅមកត្រូវបានស្នើឡើងដោយប្រទេសអេហ្ស៊ីបដោយគ្មានលក្ខខណ្ឌជាមុន។
៣. លោកប្រធាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់ពីបទឈប់បាញ់គ្នា និងបញ្ជាក់ជាថ្មីនូវជំនឿរបស់អាមេរិកចំពោះសិទ្ធិរបស់អ៉ីស្រាអែលដើម្បីការពារខ្លួន។
៤. ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនសំខាន់នៅហ្គាហ្សាគឺ ហាម៉ាស និងឥស្លាម ជីហាដ ក៏បានបញ្ជាក់ពីបទឈប់បាញ់គ្នាដែរ។
៥. ពួកគេនិយាយថា បទឈប់បាញ់គ្នាចាប់ផ្តើមអនុវត្តពីម៉ោង ០២:០០ម៉ោងក្នុងស្រុកនៅថ្ងៃសុក្រនេះ (ត្រូវនឹងម៉ោង២៣:០០ GMT នៅថ្ងៃព្រហស្បតិ៍)។
៦. អេហ្ស៊ីបនឹងបញ្ជូនគណៈប្រតិភូសន្តិសុខទៅអ៉ីស្រាអេល និងដែនដីប៉ាឡេស្ទិនដើម្បីរក្សាបទឈប់បាញ់គ្នា។ នេះបើតាមទូរទស្សន៍រដ្ឋបានផ្សាយ។
៧. ខណៈពេលបទឈប់បាញ់គ្នាត្រូវបានប្រកាស ក៏មានការវាយប្រហារផ្លូវអាកាសមួយត្រូវបានគេរាយការណ៍ថា ធ្វើទៅលើតំបន់ហ្គាហ្សា ហើយក៏មានសំឡេងផ្ទុះរ៉ុក្កែតនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល។
៨. សូមបញ្ជាក់ថា ការប្រយុទ្ធគ្នារយៈពេល១១ថ្ងៃហោចណាស់បានផ្តាច់ជីវិតមនុស្ស២៣២នាក់នៅតំបន់ហ្គាហ្សា និង១២នាក់នៅអ៉ីស្រាអែល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ