Connect with us

សុខភាព

មើមខ្ញី តាមការពិតមានប្រយោជន៍លើសពីអ្វីដែលយើងដឹង

បានផុស

នៅ

ខ្ញីមានប្រយោជន៍ណាស់សម្រាប់សុខភាព ថែមទាំងត្រូវបានប្រើប្រាស់ជាថ្នាំបុរាណព្យាបាលជំងឺតាំងពីយូរយារមកហើយ។ យើងអាចយកខ្ញីស្រស់ទៅដាំជាមួយទឹកដល់ពុះ រួចទុកឲ្យត្រជាក់ និងចម្រាញ់យកតែទឹក។ ជាមួយគ្នានេះទឹកខ្ញីដែលចម្រាញ់បាន យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូលបន្តិចបានដើម្បីបានរស់ជាតិកាន់តែពិសេស។ បើយើងអាចផឹកទឹកខ្ញីរាល់បានថ្ងៃ នោះនឹងបានអត្ថប្រយោជន៍ច្រើនដល់សុខភាព។
១. ល្អចំពោះប្រព័ន្ធរំលាយអាហារ
ការផឹកទឹកខ្ញីមួយថ្ងៃមួយកែវជាអាចជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែរឹងមាំ និងអាចបង្ការការពិបាកក្នុងការរំលាយអាហារ អាការៈក្អួតចង្អោរ និងក្រហាយទ្រូង (Heartburn)។ យើងអាចប្រើប្រាស់ទឹកខ្ញីដើម្បីជួយសម្រាលដល់អាការៈចាញ់កូនដោយបន្ថែមទឹកជីរអង្កាម ទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយមុខមួយស្លាបព្រាកាហ្វេទៅក្នុងទឹកខ្ញីនោះ។
២. បង្ការជំងឺទឹកនោមផ្អែម
ការផឹកទឹកខ្ញីជាមួយនឹងទឹកក្រូចឆ្មារអាចកាត់បន្ថយហានិភ័យការខូចខាតនៃតម្រងនោម និងអាចកាត់បន្ថយហានិភ័យទឹកនោមផ្អែមទៀតផង។ ខ្ញីសំបូរដោយស័ង្កសីដែលមានតួនាទីសំខាន់ក្នុងការផលិតអរម៉ូនអាំងស៊ុយលីន។ អរម៉ូននេះដើរតួនាទីជាអ្នកគ្រប់គ្រងត្រួតពិនិត្យ និងកែតម្រូវជាតិស្ករសម្រាប់ប្រើ និងរក្សាទុក។
៣. ជួយដល់ការសម្រកទម្ងន់
កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឲ្យរាងកាយកាន់តែឃ្លាន និងប្រឈមនឹងការញ៉ាំច្រើនហួសកំណត់។ ទឹកខ្ញីអាចជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងចំណង់ទៅលើការញ៉ាំ។ មិនត្រឹមតែប៉ុណ្ណោះនៅអាចជួយរាងកាយក្នុងស្រូបយកជាតិខ្លាញ់ប្រសើរឡើងដែលជួយដល់ការសម្រកទម្ងន់។
៤. ជួយដល់សក់ និងស្បែក
ខ្ញីមានពពួកវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចនេះហើយការផឹកទឹកខ្ញីអាចជួយឲ្យស្បែករលោងស្អាត។ បន្ថែមពីនេះទៀត នៅមានវីតាមីន A និងCជួយដល់សរសៃសក់ឲ្យល្អឡើង ហើយជួយលាងសម្អាតជាតិពុលក្នុងឈាម និងព្យាបាលជំងឺស្បែកផ្សេងៗ។
៥. ការពារពីជំងឺភ្លេចភ្លាំង
ការសិក្សាជាច្រើនបានបង្ហាញថាខ្ញីអាចជួយបន្ថយភាពខូចខាតនៃកោសិកាខួរក្បាល។ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថាសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុផ្សេងទៀតក្នុងខ្ញីអាចឆ្លើយតបនឹងការរលាកដែលកើតឡើងនៅខួរក្បាលបាន។
៦. បំបាត់ការឈឺចុកចាប់
ខ្ញីក៏ប្រើប្រាស់យូរណាស់មកហើយដើម្បីព្យាបាលការរលាក។ ការសិក្សាបានបង្ហាញថាទឹកខ្ញីអាចបំបាត់ការឈឺចាប់បង្កមកពីជំងឺរលាកសន្លាក់ឆ្អឺង ជាពិសេសនៅជង្គង់។ ទឹកខ្ញីក៏ជួយបំបាត់អាការៈឈឺក្បាល ឈឺពោះពេលមានរដូវ ឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗទៀត។
៧. ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺមហារីក
មានការជឿថាជាក់ថាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខ្ញីអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយភាពតានតឹងបាន។ ការស្រូបចំហាយទឹកខ្ញីក្ដៅសម្រួលដល់អាការៈតឹងច្រមុះ និងបញ្ហាផ្លូវដង្ហើមផ្សេងទៀតបង្កមកពីជំងឺផ្ដាសាយ និងអាលែកហ្សី។
អ្នកស្រាវជ្រាវបានបង្ហាញថាខ្ញីក៏អាចជួយបង្ការជំងឺមហារីក។ ក្នុងការសិក្សាបានរកឃើញថាខ្ញីអាចប្រឆាំងនឹងកោសិកាមហារីកច្រើនប្រភេទរួមមានជំងឺមហារីកលំពែង និងមហារីកពោះវៀនធំ៕

ប្រភព​ ៖ Helloគ្រូពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣០ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

Sokha Hotels

ព័ត៌មានពេញនិយម