Connect with us

សុខភាព

ភេសជ្ជៈ​សុខភាព​ទាំង ៥ ​​សក្ដិសម​បំផុត​សម្រាប់​ទទួលទាន​នៅ​រដូវ​ក្ដៅ​នេះ

បានផុស

នៅ

ពេល​និយាយ​អំពី​ការ​សម្រក​ទម្ងន់​ តែ​បៃតង​តែង​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត។ វា​គឺ​ជា​ឃ្លាំង​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បណ្ដេញ​ជាតិ​ពុល​និង​ជំរុញ​ការ​រំលាយ​អាហារ ។ ក្រៅ​ពី​នេះ​វា​ក៏​ត្រូវ​បា​ន​គេ​ដឹង​ថា​ផ្ដល់​អត្ថប្រយោជន៍​ដល់​បេះដូង​ បន្ថយ​កូឡេស្តេរ៉ុល​ កាត់​បន្ថយ​ការ​រលាក​និង​ច្រើន​ទៀត។

ខាងក្រោមនេះជាភេសជ្ជៈ​សុខភាពនៃតែបៃតងងាយៗ និងសក្ដិសម​បំផុត​សម្រាប់​ទទួលទាន​នៅ​រដូវ​ក្ដៅ​នេះ

១ ទឹក​តែ​បៃតង​ជាមួយ​ជីរអង្កាម​និង​ខ្ញី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង​អ្នក​ត្រូវ​មាន​តែ​បៃតង​មួយ​កែវ​ដែល​ឆុង​ក្ដៅៗ ​បន្ទាប់​​បន្ថែម​ចំណិត​ខ្ញី​ស្តើង​ៗ ចំនួន ២ ទៅ៣ ចំណិត​ និង​ស្លឹក​ជីរអង្កាម ​ចុងក្រោយ​ដាក់​ទឹកកក​ជា​ការ​ស្រេច។

២ ទឹក​ផ្លែ Peach ជាមួយ​តែ​​បៃតង

ឆុង​តែ​បៃតង​រួច​បន្ថែម​បំណែក​នៃ​ផ្លែ Peach នៅ​ក្នុង​កែវ ​បន្ទាប់​មក​ដាក់​ទឹកកក​ខ្លះៗ​ ហើយ​បន្ថែម​ស្ករ​ស​មួយ​ស្លាបព្រា​កាហ្វេ។

៣ តែ​បៃតង​ក្រូចឆ្មា

មិនមែន​ជា​រឿង​ចម្លែក​ទេ​ចំពោះ​តែ​បៃតង​ក្រូចឆ្មារ។ នេះ​ជា​តិចនិក​មួយ​ជួយ​ដល់​រាងកាយ​ក្នុង​រដូវ​ក្ដៅ។ ងាយៗ​គ្រាន់​តែ​ឆុង​តែ ​រួច​បន្ថែម​ទឹក​ក្រូចឆ្មារ​និង​ទឹកកក​ចូល។

៤ តែ​កុលាប

យក​ផ្កា​កុលាប​​ចំនួន ៤ទៅ៥សន្លឹក កិន​លាយ​ជាមួយ​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ​ និង​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា។ បន្ទាប់មក​ថែម​ទឹកកក​២ឬ​៣​ដុំ​ចូល​ជា​ការ​ស្រេច។

៥ ម្នាស់​និង​តែ​បៃតង​ទឹក​ឃ្មុំ

រសជាតិ​ស្រស់​នៃ​ម្នាស់​តែងតែ​ជា​ជម្រើស​ដ៏​ល្អ​គ្រប់​ភេសជ្ជៈ​របស់​អ្នក។ ​​ចិត​ម្នាស់​ជា​ចំណិត​ស្ដើងៗ​ដាក់​ចូល​ទៅ​ក្នុង​កែវ​ រួច​បន្ថែម​ទឹកឃ្មុំ​កន្លះ​ស្លាបព្រាកាហ្វេ​ ​ហើយ​លាយ​ជាមួយ​ទឹកកក។ វិធីមួយទៀតអាចកិនម្នាស់ដាក់កែវក៏បាន តាមចំណង់ចំណូលចិត្ត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រេង​អូ​លីវ​​ទាំងនេះ​មិន​ត្រឹម​សម្រាប់​ចម្អិន​អាហារ ​តែ​ក៏​សំបូរ​វីតាមីន​ចម្រុះ​ផ្ដល់​ដល់​រាងកាយ

ចុចអាន៖ប្រយ័ត្ន! អាការ​ច្បាស់​ៗ​បញ្ជាក់​ថា​​ រាងកាយ​យើង​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ

ចុចអាន៖ឈប់​សង្ស័យ! ទោះ​មាន​កម្រិត​វីតាមីន D ទាប​ក្នុង​រាងកាយ​ពិត​មែន តែ​ក៏​មិន​បង្ក​ហានិភ័យ​ឆ្លង​កូវីដ​ធ្ងន់ធ្ងរ​ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

កូរ៉េខាងត្បូងត្រៀម​​ផ្តល់​សំណង​ដល់​កសិករ​​និង​ម្ចាស់​​កសិដ្ឋាន​​ចិញ្ចឹម​​​ឆ្កែ​យកសាច់មុន​ឆ្នាំ​២០២៧

ព័ត៌មានជាតិ១៤ នាទី មុន

អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ១៥ នាទី មុន

ការដោះដូរទំនិញរវាងកម្ពុជា-អាស៊ានសម្រេចទឹកប្រាក់បានជាង១០ប៊ីលានដុល្លារក្នុង​រយៈពេល៨ខែនេះ

ព័ត៌មានជាតិ១៦ នាទី មុន

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទ​នៅភូមិសាស្ត្រស្រុកកំពង់សៀម

កីឡា១៨ នាទី មុន

Granit Xhaka ​ព្រមាន Bayern Munich មុនជួបគ្នា​ថ្ងៃ​ស្អែក

Sokha Hotels

ព័ត៌មានពេញនិយម