កូវីដ-១៩
អង់គ្លេសបញ្ចេញទិន្នន័យថ្មី ៖ វ៉ាក់សាំង AstraZeneca ចំនួន ២ ដូសមានប្រសិទ្ធភាព ៨៥ ទៅ ៩០ ភាគរយប្រឆាំងរោគសញ្ញាឆ្លងកូវីដ
សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់ ២ ដូសនៃវ៉ាក់សាំង AstraZeneca គឺមានប្រសិទ្ធភាពប្រហែល ៨៥ ទៅ ៩០ ភាគរយ ប្រឆាំងនឹងរោគសញ្ញាឆ្លងជំងឹកូវីដ ១៩ ។
ការវិភាគនេះ ផ្អែកលើទិន្នន័យជាក់ស្តែង ពីយុទ្ធនាការចាក់វ៉ាក់សាំង នៅចក្រភពអង់គ្លេស ហើយនេះក៏ជាលទ្ធផលដំបូងបង្អស់ផងដែរ ដែលទទួលបានពីប្រសិទ្ធភាព នៃវ៉ាក់សាំង AstraZeneca ចំនួន ២ ដូស ។
ជាមួយគ្នានេះដែរ ទិន្នន័យចុងក្រោយបង្អស់ ដែលទទួលបានពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស កើតឡើងក្រោយមនុស្សជាង ៣៧.២ លាននាក់ បានទទួលវ៉ាក់សាំងដូសដំបូង ឬ ៧០.៧ ភាគរយនៃចំនួនមនុស្សពេញវ័យ និងមនុស្សជាង ២១.២ លាននាក់ ទទួលការចាក់ដូសទី ២ ឬ ៤០.៣ ភាគរយនៃចំនួនប្រជាជនពេញវ័យ ។
ទន្ទឹមនោះ ចក្រភពអង់គ្លេស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានប្រកាសករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ២,៨៧៤ ករណីទៀតនៅទូទាំងប្រទេស ដែលធ្វើឲ្យចំនួនករណីសរុប ចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាត ឡើងដល់ទៅជាង ៤.៤ លាននាក់ ខណៈក៏មានអ្នកស្លាប់ថ្មីចំនួន ៧ នាក់ទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ១២៧,៧០១ នាក់ ។
ក្នុងនោះក៏មានអ្នកជះសះស្បើយ ៤,២៨៥,៨៨៨ នាក់ផងដែរ ក្រោយមានការបង្កើនល្បឿន យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ។
ស្របពេលជាមួយគ្នានេះ សុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) ក៏បានរាយការណ៍ផងដែរថា បច្ចុប្បន្នប្រទេសនេះ ក៏បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនរបស់ឥណ្ឌាចំនួន ៣,៤២៤ ករណី ពោលគិតត្រឹមថ្ងៃទី ១៩ ខែឧសភា ដោយកើនឡើងពី ២,១១១ ករណីកាលពីសប្តាហ៍មុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹងវីរុសបំប្លែងខ្លួនឥណ្ឌាបាន ទោះឆ្លង ក៏មិនឈឺធ្ងន់ដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា