Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានសម័យសង្គ្រាមអ៊ីរ៉ាក់ប្តឹងក្រសួងការពារជាតិអាមេរិកព្រោះសំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់

បានផុស

នៅ

អតីតទាហានម្នាក់កំពុងប្តឹងក្រសួងការពារជាតិបន្ទាប់ពីគាត់បានអះអាងថា សំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់។

លោក Louis Kinsley អាយុ៣៤ឆ្នាំដែលជាទាហានជើងចាស់សម័យសង្គ្រាមអ៊ីរ៉ាក់កំពុងស្វែងរកសំណងជាទឹកប្រាក់ជាង១៤២,០០០ផោនដោយនិយាយថា ការលំបាកក្នុងការស្តាប់របស់គាត់គឺទាក់ទងទៅនឹងពេលវេលាដែលគាត់បម្រើនៅក្នុងកងវិស្វករពីឆ្នាំ២០០២ដល់២០០៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារតុលាការកំពូលបាននិយាយថា អតីតទាហានរូបនេះទទួលរងផលប៉ះពាល់ជាប្រចាំដោយសំឡងរំខានជាង៩០សំឡេងម៉ែត្រ (Decibel) ក្នុងសមយុទ្ធបាញ់គ្រាប់ពិត។

មានការអះអាងថា គាត់រងផលប៉ះពាល់ពីសំឡេងម៉ាស៊ីនភ្លើង ឧបករណ៍ស្វាន រណានិងគ្រឿងផ្ទុះអំឡុងពេលការហ្វឹកហាត់ប្រយុទ្ធរបស់កងវិស្វកម្ម។

ហើយមានការចោទប្រកាន់ថា គាត់មិនបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវលើការប្រើប្រាស់ការការពារត្រចៀកទេ។

អតីតទាហានដែលត្រូវបានដាក់ពង្រាយនៅប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការលុកលុយឆ្នាំ២០០៣រូបនេះក៏បានបម្រើការនៅប្រទេសប៉ូឡូញ អាល្លឺម៉ង់និងចក្រភពអង់គ្លេសផងដែរ។

គាត់បានចោទប្រកាន់ក្រសួងការពារជាតិពីបទធ្វេសប្រហែស។ គាត់ត្រូវបានគេនិយាយថា បានទទួលយកសំណងកាលពីឆ្នាំមុនប៉ុន្តែចំនួនទឹកប្រាក់ដែលគាត់គួរតែទទួលគឺសមនឹងច្រើនជាងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានធ្វើអត្ថាធិប្បាយលើករណីនេះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៧ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម