Connect with us

ព័ត៌មានជាតិ

បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ រួមជាមួយគ្រឿងញៀនជាង១គីឡូ​

បានផុស

នៅ

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាននាំខ្លួនឧក្រិដ្ឋជន​គ្រឿងញៀន​ ជនជាតិ​ចិន ចំនួន៣​នាក់ ទៅតុលាការបន្ទាប់ពីពួកគេ មានពាក់ព័ន្ឋជាមួយគ្រឿងញៀន ទម្ងន់ជាង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង ១១ និង​២៥​នាទី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ដឹកនាំ​ដោយ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចូលរួម​សហការ​ពី​កម្លាំង នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​សម្របសម្រួល​ដោយ​លោក សឿន មុនី​​រ័ត្ន ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿង​ញៀន នៅ​ចំណុច​មុខ​បន្ទប់​ជួល ផ្លូវ​លេខ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ។​

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ទី​១. ឈ្មោះ ប៉ា អ៊ីង ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ​ចិន អ្នក​ជួញដូរ គ្រឿងញៀន, ទី​២.​ឈ្មោះ ហ៊ួ​ក ថាវ ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ​ចិន អ្នក​ជួញដូរ គ្រឿងញៀន, ទី​៣. ឈ្មោះ SHI SI BEI ភេទ​ប្រុស កើត​ឆ្នាំ​១៩៧១ ជនជាតិ​ចិន មេខ្លោង​ជួញដូរ​គ្រឿងញៀន។ វត្ថ​តាង​៖ សារធាតុ​ញៀន​សរុប ១​គ្រឿងញៀន ៤៥៣.៥៤​ក្រាម (​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១៣៨៩.៤៣​ក្រាម​. គ្រាប់​(WY) ២៩,២១​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី ៣៤,៩០​ក្រាម​) ជញ្ជីង​ថ្លឹង ០១​គ្រឿង និង​ទូរស័ព្ទ ០២​គ្រឿង ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ រយៈពេល​០៩​ខែ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣​ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម