កូវីដ-១៩
ក្រោយបានធូរស្រាល! អឺរ៉ុប ឯកភាពគ្នាលើវិញ្ញាបនបត្រកូវីដ ដើម្បីសម្រួលការធ្វើដំណើរ និងងាយស្រួលកំណត់ស្ថានភាពជំងឺអ្នកទេសចរ
ស្ថាប័នសហភាពអ៊ឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានឈានដល់កិច្ចព្រមព្រៀងនយោបាយ ស្តីពីវិញ្ញាបនប័ត្រឌីជីថលកូវីដ សម្រាប់ប្លុករបស់ខ្លួន ។
លោក Juan López Aguilar ប្រធានគណៈកម្មាធិការ សេរីភាពស៊ីវិលរបស់សភាអឺរ៉ុប បានប្រាប់សន្និសីទសារព័ត៌មានថា “យើងនឹងមិនធ្វើឲ្យមានសុបិន្តអាក្រក់ឡើងវិញ ដូចនៅរដូវក្តៅឆ្នាំ ២០២០ ឡើយ ។ តំបន់ធ្វើដំណើរដោយសេរីនៅសហភាពអឺរ៉ុប Schengen នឹងដំណើរការពេញលេញ” ។
បន្ទាប់ពីការចរចាជាច្រើនលើករួចមក សភាអឺរ៉ុប និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប បានឯកភាពគ្នាលើវិញ្ញាបនប័ត្រកូវីដ ។
ឯកសារដែលត្រូវបានស្នើឡើងនៅក្នុងខែមីនា ដោយគណៈកម្មការអឺរ៉ុប មានគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរនៅក្នុងប្លុករបស់ខ្លួន ដោយលើកលែងការធ្វើចត្តាឡីស័ក ឬតម្រូវការធ្វើតេស្តសម្រាប់អ្នកដែលកាន់លិខិតឆ្លងដែន ។
វិញ្ញាបនប័ត្រកូវីដអ៊ឺរ៉ុប អាចធ្វើទៅបានសម្រាប់ពលរដ្ឋ និងអ្នករស់នៅសហភាពអឺរ៉ុបទាំងអស់ ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលត្រូវបានចាក់វ៉ាក់សាំងហើយ ការធ្វើតេស្ត PCR អវិជ្ជមាន ឬបានជាសះស្បើយពីជំងឺកូវីដ ។
ទន្ទឹមនោះ ឯកសារនេះក៏នឹងអាចចូលមើលបានតាមស្មាតហ្វូន ឬទម្រង់ក្រដាស ហើយក៏នឹងមាន QR code ដែលអនុញ្ញាតឲ្យអាជ្ញាធរកំណត់ស្ថានភាព ជំងឺកូវីដរបស់អ្នកដំណើរ ផងដែរ ។
បច្ចុប្បន្នសភាអ៊ឺរ៉ុប និងរដ្ឋាភិបាលអ៊ឺរ៉ុប មិនទាន់បានអនុម័តសេចក្ដីព្រាងច្បាប់នេះជាផ្លូវការនៅឡើយទេ ប៉ុន្តែបទប្បញ្ញត្តិត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អឺរ៉ុប បញ្ជាក់ច្បាស់ៗជាថ្មីពីអត្ថប្រយោជន៍វ៉ាក់សាំង AstraZeneca
ចុចអាន ៖ អេស្ប៉ាញ ជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ចាប់ផ្ដើមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ