Connect with us

ព័ត៌មានជាតិ

មិន​ទាន់​ស្រាកស្រាន្តកូវីដ១៩ផង ពលករ​ខ្មែរ​១២​នាក់ ​លួច​ឆ្លងដែន​ទៅ​រក​ការងារ​ ត្រូវ​កម្លាំង​ទាហាន​ថៃ​ចាប់បាន​​​

បានផុស

នៅ

​ពលករ​ខ្មែរ​ លួច​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​១២​នាក់ ​ត្រូវ​កម្លាំង​ទាហាន​ថៃ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​វិញ​ហើយ​ បាន​យក​ទៅ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក ថ្មពួក​១៤​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ដែរថា​នៅវេលា​ម៉ោង​ជិត​៣​រសៀល​នោះ​កម្លាំង​ទាហាន​បូ​ផា​របស់​ថៃ បាន​ធ្វើការ​ឃាត់ខ្លួន​ព​លករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​១២​នាក់ នៅ​ព្រំដែន​ស្រុក​តា​ព្រះ​យ៉ា ខេត្ត​ស្រះកែវ​ ពេល​ពួកគេ​កំពុង​លួច​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​នគររាជ​សី​ម៉ា។​ កម្លាំង​ទាហាន​បូ​ផា​របស់​ថៃ​បាន​និយាយថា ​ការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​នេះ ​អនុវត្ត​តាម​បទបញ្ជា​ពី​មេបញ្ជាការ​កងកម្លាំង​បូ​ផា​ថៃ​ឲ្យ​ទប់ស្កាត់​ពលករ​ខ្មែរ ដែល​លួច​ឆ្លងដែន​ចូល​ប្រទេស​ដោយ​ខុសច្បាប់ រួមទាំង​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។

កងកម្លាំង​សមត្ថកិច្ច តា​ព្រះ​យ៉ា បាន​ចាត់​កម្លាំង​ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នឹង​ឃ្លាំមើល​នៅ​បរិវេណ​ភូមិ ទ័ព​សៀម ឃុំ​តា ព្រះ​យ៉ា ស្រុក​តា ព្រះ​យ៉ា ខេត្ត​ស្រះកែវ ហើយ​បានឃើញ​ពលករ​ខ្មែរ​មួយក្រុម​កំពុងធ្វើ​ដំណើរ​តាម​ច្រករបៀង ពី​ខាង​ប្រទេស​កម្ពុជា​ចូល ត្រង់​បរិវេណ​បង្គោល​ឡាក់​48P TA 584361​ភូមិ​ទ័ព​សៀម ឃុំ​តា ព្រះ​យ៉ា ចូល​មក​ដី​ថៃ​ទើប​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​សួរនាំ​តែ​ម្តង​។​ ការ​ឃាត់​ខ្លួន​នោះ​មាន​សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ​១២​នាក់ ក្នុង​នោះ​ប្រុស​៥ ស្រី​៥ និង​ក្មេង​២​នាក់។​

ពលករ​ទាំងអស់​បាន​សារភាពថា ​ពួកគាត់​ត្រូវ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ចម្ការ​ដំឡូង ក្នុង​ទឹកដី​ខេត្ត​នគរ រាជ​សី​ម៉ា​ ក្រោយពី​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ធ្វើការ​វាស់​កម្ដៅ ជា​លទ្ធផល​ឃើញ​ធម្មតា​ទាំង​១២​នាក់​។ សមត្ថកិច្ច​ថៃ​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុ​វិញ តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ ស​៣៨ ភូមិ ណង​ម៉ាក​មុន ស្រុក​គោក​ឃ្យូ​ង ច្រក​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​កម្ពុជា​នៅ​ទីនោះ​បានទទួល​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​១២​នាក់​នៅ​ស្រុក​ថ្មពួក​ផង​ដែរ៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​នៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងរួចរាល់ដំណាច់​ខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម