ព័ត៌មានជាតិ
ស្លាកមន្ទីរពេទ្យ ហ្លួងម៉ែ បានដំឡើងសម្រេចជោគជ័យជាស្ថាពរ
ស្លាកមន្ទីរពេទ្យ ហ្លួងម៉ែ ត្រូវបានក្រុមបច្ចេកទេសដំឡើងរួចជាស្ថាពរ បន្ទាប់ពីអតីតមន្ទីរពេទ្យឯកជនឯកទេសផ្នែករោគស្រ្តីនេះ ត្រូវបានរដ្ឋាភិបាលប្រកាសទិញយក ដើម្បីប្រើប្រាស់ធ្វើជាមន្ទីរព្យាបាលអ្នកឆ្លងកូវីដ ១៩។
រាជរដ្ឋាភិបាលបានប្រកាសទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ទីរពេទ្យដែលសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង ១.៥ហិកតា ផ្តួចផ្តើមគំនិតដំបូងដោយលោកស្រី ជេននី រីតស្កេស (Janne Ritskes) ប្រធានអង្កការ តាប៊ីថា កម្ពុជា (Tabitha Cambodia) និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកជំទាវ អ៊ឹង កន្ថាផាវី តាមរយៈការរៃអង្គាសថវិកាពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩
តាមចំណាររបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ បានប្រកាសទិញយកមន្ទីរពេទ្យនគរទេព និងប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីថ្វាយព្រះមរមរាជកិត្តិយសចំពោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
បច្ចុប្បន្នមន្ទីរពេទ្យនេះបានកំពុងត្រូវបានប្រើប្រាស់ធ្វើជាមន្ទីឬព្យាបាលអ្នកជំងឺកូវីដ១៩៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ