ព័ត៌មានអន្ដរជាតិ
ព្យុះ Vamco បោកបក់មកដល់វៀតណាមហើយ ដោយមនុស្សជិត ៥សែននាក់ត្រូវជម្លៀសទៅកន្លែងមានសុវត្ថិភាព
ព្យុះទីហ្វុង Vamco បានបោកបក់មកដល់ប្រទេសវៀតណាមហើយ កាលពីព្រឹកថ្ងៃអាទិត្យនេះ ក្រោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣នាក់ នៅហ្វីលីពីន ខណៈនៅវៀតណាម ព្យុះនេះបានបង្កឲ្យមានការបាក់ដីនៅតំបន់កណ្តាលប្រទេស។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅរសៀលថ្ងៃនេះ បានព្រមានបណ្តាខេត្តជាច្រើន ដែលកំពុងស្ថិតក្នុងគោលដៅរបស់ព្យុះកំណាចនេះ ឲ្យត្រៀមខ្លួនជាស្រេចដោះស្រាយផលប៉ះពាល់។
ខេត្តជាច្រើនរបស់វៀតណាម បានព្យាយាមជម្លៀសពលរដ្ឋចេញពីតំបន់ប្រឈមគ្រោះថ្នាក់ ខណៈពលរដ្ឋ ៤៦៨ ០០០នាក់ ត្រូវបានគេជម្លៀសចេញកាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋវៀតណាម។
ឆ្នាំនេះ វៀតណាម រងគ្រោះខ្លាំងដោយព្យុះត្រូពិក និងគ្រោះទឹកជំនន់តាមតំបន់ឆ្នេរទូទាំងប្រទេស ខណៈព្យុះទីហ្វុង Vamco ជាព្យុះទី ១៣ បោកបក់មកលើប្រជាជាតិអាស៊ានមួយនេះ ដោយគិតចាប់ពីដើមខែតុលា មកទល់និងអាទិត្យនេះ ព្យុះទាំងអស់ដែលបោកបក់លើវៀតណាម បានសម្លាប់មនុស្សយ៉ាងតិច ១៦០នាក់។
លោក Nguyen Thi Xuan Thu ប្រធានកាកបាទក្រហមប្រទេសវៀតណាម បាននិយាយថា មកទល់នឹងពេលនេះ ពលរដ្ឋវៀតណាមជាង ៨លាននាក់កំពុងរស់នៅក្នុងតំបន់ភាគកណ្តាល ហាក់មិនធូរស្រាលពីព្យុះធម្មជាតិនៅឡើយទេ ព្រោះអស់ពីព្យុះមួយ នៅព្យុះមួយទៀតមកបំផ្លិចបំផ្លាញជាប់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan