Connect with us

កូវីដ-១៩

លោក​ជំទាវ ឱ វណ្ណឌីន ប្រាប់ឱ្យអ្នកចាក់វ៉ាក់សាំងរួចរក្សាទុកកាតកុំឱ្យបាត់

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងសុខាភិបាល​ បាន​អំពាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច ត្រូវ​រក្សា​ទុក​បណ្ណ​ចាក់​វ៉ាក់សាំង​ ឱ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ កុំ​ឱ្យ​បាត់បង់ ដើម្បី​បង្ករ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ​កូវីដ១៩។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា​ “ខ្ញុំ​សុំ​អំពាវ​នាវ ដល់​បង​ប្អូន នៅ​ពេល​ដែល​បាន​កាត​ទៅ​សុំ​រក្សាទុក​ឱ្យ​បាន​គត់មត់​កុំ​ឱ្យ​បាត់ ព្រោះ​កាត​នេះ គឺ​ជា​កាត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ចាក់​លើក​ទី២”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​ថ្លែងថា ​ប្រសិន​បើ​បងប្អូន​បាត់​កាត សូម​ឱ្យ​ទាក់​ទង​មក គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់​សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌទូទាំង​ប្រទេស (គ.វ.ក-១៩) ដើម្បីឱ្យ​ក្រុម​ការ​ងារ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​​លាស់នូវនីតិវិធី រកមូលហេតុដែលបាត់។

លោកជំទាវថា បញ្ជាក់​ថា​ដោយ​សារ​យើង ត្រូវការមានភាពច្បាស់លាស់ពីប្រវត្តិនៃការចាក់លើកទី១ ឬមិន​ទាន់បានចាក់ ហើយប្រសិនបើមិនទាន់បានចាក់លើកទី១ទេ តែទៅជាចាក់លើកទី២ បញ្ហា​នឹង​គឺអត់ប្រយោជន៍ ដូច្នេះត្រូវច្បាស់ជាមួយគ្នា ថាគាត់បានចាក់លើកទី១ ចាក់នៅកន្លែងណា ចុះ​ឈ្មោះ​នៅ​កន្លែងណា យើងនឹងស្រាវជ្រាវបញ្ហានេះសិន។

លោកជំទាវ បញ្ជាក់ថា ប្រសិនបើយើងរកឃើញថា គាត់ពិតជាបានចាក់លើកទី១មែន ចឹង​យើង​នឹង​សម្រួលឱ្យគាត់បានចាក់លើកទី២។ យ៉ាងណាលោកជំទាវ នៅតែអះអាងថា “ប្រសិន​បើគាត់​អត់​ទាន់​បានចាក់លើកទី១ទេ បែរជាចាក់លើកទី២ ឱ្យគាត់ អាហ្នឹងវាគ្រោះថ្នាក់ មានន័យថា​គាត់​ចាក់​បានតែម្តង វាអត់បានគ្រប់២ដងទេ”

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម