ជីវិតកម្សាន្ដ
ស្នាមញញឹមពោរពេញដោយក្តីស្រលាញ់របស់ក្រុមគ្រូពេទ្យ និងម៉ែ ផល្លា ពិតជាធ្វើឲ្យមហាជនរំភើបខ្លាំង
មហាជន និងអ្នកគាំទ្រពិតជាសម្តែងអារម្មណ៍រំភើបខ្លាំង នៅពេលបានឃើញរូបភាពជាច្រើនដែលបង្ហាញពីស្នាមញញឹមពោរពេញដោយក្តីស្រលាញ់របស់ក្រុមគ្រូពេទ្យនិងតារាសម្តែងជើងចាស់ម៉ែ ផល្លា ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។
ជាការពិត តារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លា ហៅម៉ែ ផល្លា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា ពេលនេះគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ចំណែកឯកូនស្រីរបស់គាត់ដែលឆ្លងកូវីដដែរនោះ កំពុងរង់ចាំលទ្ធផលសំណាក់លើកទី២។
ម៉ែ ផល្លា បានបន្តថា អ្នកស្រីត្រូវបានក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ដោយអនុញ្ញាតឲ្យចេញទៅផ្ទះហើយ នឹងត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ ប៉ុន្តែដោយសារកូនស្រីមិនទាន់ទទួលលទ្ធផលទើបគាត់សុំគ្រូពេទ្យស្នាក់នៅបន្តដើម្បីរង់ចាំចេញទៅជាមួយកូនព្រមគ្នា។
ទន្ទឹមគ្នាដែលតារាជើងចាស់ម៉ែ ផល្លា ទទួលដំណឹងល្អជាសះស្បើយពីជំងឺកូវីដ-១៩នេះ គឺគេឃើញមានមហាជនជាច្រើនចូលរួមត្រេកអរ និងអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺរូបភាពនៃស្នាមញញឹមរបស់ម៉ែ ផល្លា និងក្រុមគ្រូពេទ្យ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត