ព័ត៌មានជាតិ
កម្លាំងនគរបាលព្រំដែនឃាត់ខ្លួនជនជាតិថៃ៤នាក់និងជនជាតិខ្មែរម្នាក់បញ្ជូនឲ្យជំនាញចាត់ការតាមផ្លូវច្បាប់
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលព្រំដែនបានធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន៤នាក់និងជនជាតិខ្មែរម្នាក់បញ្ជូនឲ្យជំនាញចាត់ការតាមផ្លូវច្បាប់នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ បានឲ្យដឹងថា ជនជាតិថៃទាំង៤នាក់ មានស្រី១នាក់ បានលួចឆ្លងដែនមកខ្មែរនិងជនជាតិខ្មែរម្នាក់ប្រុស ជាអ្នកឌុបជនជាតិថៃទាំង៤នាក់ បម្រុងឆ្លងចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រង់គោលដៅត្រួតពិនិត្យ មុខប៉ុស្ដិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានឃាត់ខ្លួនទាំងជនជាតិថៃនិងបុរសជនជាតិខ្មែរ អ្នកដឹកតាមម៉ូតូហើយបានប្រគល់ឲ្យនគរបាលជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងចាត់វិធានការបន្តផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់