Connect with us

បច្ចេកវិទ្យា

រួសរាន់​បន្តិច​! ឱកាស​បង់​រំលស់​ឡាន Hyundai មិនបាច់​មាន​ប្រាក់​កក់ ជិត​ផុត​ហើយ​

បានផុស

នៅ

កាលពីដើម​ខែតុលា​កន្ល​ង​ទៅ ក្រុមហ៊ុន Hyundai ប្រចាំ​ប្រទេស​កម្ពុជា​បានដាក់​ចេញ​នូវ​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ជា​កាដូ​មុន​ថ្ងៃបុណ្យ​គ្រី​ស្មាស់ ដែល​អតិថិជន​អាចធ្វើ​ការបង់​រំលស់​រថយន្ត Hyundai ពេញនិយម​ជាច្រើន​ម៉ូ​ដែល ដោយ​មិន​តម្រូវ​ឲ្យ​មាន​ប្រាក់​កក់​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រូ​ម៉ូ​សិន​ដែលមាន​ឈ្មោះថា Hyundai Ultimate Deal ខាងលើ​ឃើញថា​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន ហើយ​វា​បានធ្វើ​ឲ្យ​ចំនួន​លក់​របស់ Hyundai នៅ​កម្ពុ​ជាមាន​កំណើន​យ៉ាងខ្លាំង​ផងដែរ​។ គួរ​បញ្ជាក់​ផងដែរ​ថា អតិថិជន​នៅមាន​ឱកាស​ក្នុង​ខែវិច្ឆិកា​នេះ​មួយ​ខែ​ទៀត ក្នុងការ​ទទួលយក​ប្រូ​ម៉ូ​សិន Hyundai Ultimate Deal ដែល​អាច​បង់​រំលស់​រថយន្ត ដោយ​មិនបាច់​មាន​ប្រាក់​កក់​។

គួរ​ដឹង​ថា ប្រូ​ម៉ូ​សិន Hyundai Ultimate Deal នេះដែរ​គឺមាន​អនុវត្តន៍​តែ​នៅលើ​រថយន្ត SUV Santa Fe, រថយន្ត MVP ម៉ូ​ដែល H1, រថយន្ត​វ៉ែន​ម៉ូ​ដែល H 350 និង​រថយន្តក្រុង​ខ្នាតតូច​ម៉ូ​ដែល County តែប៉ុណ្ណោះ​។ អតិថិជន​អាច​ទទួលបាន​ការបង់​រំលស់​បាន​រយៈពេល​រហូត​ដល់ ៧​ឆ្នាំ ជាមួយ​ដៃគូ​សហការ​របស់ Hyundai ដែលមាន​ធនាគារ Bred Bank និង​ធនាគារ Shinhan Bank​។​

​សម្រាប់​ក្នុង​ខែវិច្ឆិកា​នេះដែរ អតិថិជន​ក៏​អាច​ស្វែងយល់​អំពី​រថយន្ត​ពេញនិយម​របស់ Hyundai ឲ្យ​បាន​កាន់តែច្បាស់​ដោយ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Hyundai Roadshow ដែល​រៀបចំឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ នា​ថ្ងៃទី ២០-២១ ខែវិច្ឆិកា​។

​ព័ត៌មាន​បន្ថែម​អំពី​ប្រូ​ម៉ូ​សិន Ultimate Deal របស់ Hyundai ឬ​អំពី​ការ​កក់​ការសាកល្បង​បើកបរ​រថយន្ត លោកអ្នក​អាច​ទំនាក់ទំនង​ទៅកាន់​ទូរ​សព្ទ​លេខ 010 277 676/ 097 755 8149 និង 023 998 000 ឬ​ចូលទៅ​កាន់​ទំព័រ Facebook Hyundai-Cambodia៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម