ព័ត៌មានជាតិ
ព័ត៌មានបន្ថែមពីករណី បញ្ចប់តួនាទីនាយរងរដ្ឋបាលក្រុងច្បារមន មកជាមន្ត្រីធម្មតា
កំពង់ស្ពឺ ៖ លោក ឡាក់ ប៊ុនធីម នាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុកប្រធានសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ត្រូវបានអភិបាលក្រុងសម្រេចបញ្ចប់មុខតំណែងមកត្រឹមជាមន្ត្រីធម្មតាបន្ទាប់ប្រព្រឹត្តកំហុសទាត់កញ្ច្រែងព្រីងរបស់ក្មេងស្រីម្នាក់បណ្តាលឱ្យកំពប់លើដី។
នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានចេញដីកាបញ្ចប់មុខតំណែងលោក ឡាក់ ប៊ុនធីម ពីនាយករង រដ្ឋបាលក្រុងច្បារមនមកត្រឹមជាមន្ត្រីរដ្ឋសាលាក្រុងធម្មតា។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ចទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ។
ក្នុងន័យនេះ លោក វ៉ី សំណាង បាមអំពាវនាវយ៉ាងទទូចដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាយើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈដែលបង្កឡើងដោយភាពអាណាធិបតេយ្យរបស់បងប្អូនយើងមួយចំនួនតូច។
សូមរម្លឹកថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ លោក ឡាក់ ប៊ុនធីម មានតួនាទីជានាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ បានបង្ករការប៉ះពាល់ដល់ក្មេងស្រីម្នាក់ដែលលក់ព្រីង និងខ្នុរត្រង់ចំណុចជិតគល់ស្ពានថ្មចាស់បណ្តាលឲ្យរងការខួចខាត ។ ក្រោយពីកើតហេតុមានការរិះគន់យ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនានារហូតថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺបញ្ជាឱ្យចុះស្រាវជ្រាវជុំវិញរឿងនេះ។
លុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឃើញមហាជនហ្វេសប៊ុកព្រោងព្រាតអំពីបញ្ហារឿងសន្តិសុខផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដីលោកក៏មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនលោកផ្ទាល់បានសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ។
លោក វ៉ី សំណាង ក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។
សូមរម្លឹកថា លោក ឡាក់ ប៊ុនធីម នាយករង រដ្ឋបាលក្រុងច្បារមន ជាប្រធានសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ធ្លាប់មានរឿងអាស្រូវច្រើន។ កាលពីអំឡុងឆ្នាំ២០១៩ លោក ឡាក់ ប៊ុនធីម ផឹកស្រាស្រវឹងបើករថយន្តបុកអ្នកលក់ជើងមាន់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងការប្រើប្រាស់ពាក្យសម្តីឈ្លើយហួសហេតុជាមួយក្រុមអាជីវករលក់ដូរផងដែរ៕
ដោយ ៖ ភួង រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ