កូវីដ-១៩
ក្រុមជំនាញសិង្ហបុរីបញ្ជាក់ វ៉ាក់សាំង Pfizer-BioNTech មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារអាយុ១២ដល់១៥ឆ្នាំ
ការប្រើវ៉ាក់សាំងការពារកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារអាយុ១២ឆ្នាំដល់ក្មេងជំទង់អាយុ១៥ឆ្នាំមានសុវត្ថិភាព និងប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់គណៈកម្មាធិការជំនាញវ៉ាក់សាំងសិង្ហបុរីនៅថ្ងៃសុក្រ ទី២១ ខែឧសភា ដើម្បីឆ្លើយតបទៅនឹងលិខិតបើកចំហរមួយ របស់ក្រុមវេជ្ជបណ្ឌិត១២រូប។
ក្រុមវេជ្ជបណ្ឌិតទាំងនោះបានអំពាវនាវឲ្យកុមារ និងក្មេងជំទង់ត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩ប្រភេទផ្សេង និងមិនមែនវ៉ាក់សាំង mRNA ទេ ដោយបាននិយាយថា ផលប៉ះពាល់រយៈពេលវែងមិនត្រូវបានដឹង និងមិនមានជំនាញពី mRNA ។
វ៉ាក់សាំងការពារកូវីដ-១៩ពីរប្រភេទត្រូវបានអនុម័តឲ្យប្រើប្រាស់នៅប្រទេសសិង្ហបុរីគឺ Pfizer-BioNTech និង Moderna ដែលទាំងពីរនេះផ្អែកលើបច្ចេកវិទ្យា mRNA។
គណៈកម្មាធិការជំនាញបាននិយាយថា ៖«Pfizer-BioNTech បច្ចុប្បន្ននេះគឺជាវ៉ាក់សាំងតែមួយគត់នៅគ្រប់ទីកន្លែងទូទាំងពិភពលោកត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារអាយុ១២ឆ្នាំដល់ក្មេងជំទង់អាយុ១៥ឆ្នាំ»។
ពួកគេបាននិយាយថា ៖«អាជ្ញាធរវិទ្យាសាស្ត្រសុខភាព (HSA) និងគណៈកម្មាធិការជំនាញបានត្រួតពិនិត្យពីសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង Pfizer-BioNTech ដោយផ្អែកលើការ តេស្តសាកល្បងគ្លីនិកសម្រាប់មនុស្សដែលដែលស្ថិតនៅក្រុមអាយុនេះ»។
«ទម្រង់សុវត្ថិភាពវ៉ាក់សាំងនេះគឺស្របទៅនឹងទម្រង់សុវត្ថិភាពដូចមនុស្សធំដែរ ហើយកម្រិតស្តង់ដារសម្រាប់វ៉ាក់សាំងដែលត្រូវចុះបញ្ជីប្រើប្រាស់គឺមានប្រព័ន្ធភាពសុំាប្រឆាំងនឹងជំងឺផ្សេង»។
គណៈកម្មាធិការជំនាញបានកត់សំគាល់ថា វេជ្ជបណ្ឌិត១១ក្នុងចំណោម១២នាក់ដែលមានឈ្មោះនៅក្នុងលិខិតបើកចំហរបានដកសេចក្តីថ្លែងការណ៍របស់ពួកគេវិញហើយ។
វាត្រូវបានប្រកាសនៅដើមសប្តាហ៍នេះថា កុមារអាយុ១២ ដល់ក្មេងជំទង់អាយុ១៥ឆ្នាំនឹងទទួលការចាក់វ៉ាក់សាំ Pfizer-BioNTech។
គណៈកម្មាធិការជំនាញបាននិយាយនៅថ្ងៃសុក្រថា ប្រជាជនសិង្ហបុរី រាប់ទាំងក្មេងផងស្ថិតនៅក្នុងហានិភ័យនៃការឆ្លង និងចម្លងកូវីដ-១៩ទៅអ្នកជិតខ្លួន និងបានចង្អុលបង្ហាញពីករណីថ្មីៗនេះពាក់ព័ន្ធនឹងសិស្សសាលាដែលបានធ្វើតេស្តវិជ្ជមាន និងចម្លងវីរុសនេះទៅសមាជិកគ្រួសារ និងមិត្តរួមថ្នាក់ថែមទៀត។
គណៈកម្មាធិការជំនាញនិយាយថា នៅខណៈពេលបទពិសោធអន្តរជាតិគឺថា កូវីដ-១៩ទំនងជាមានលក្ខណៈស្រាលនៅក្នុងក្រុមមនុស្សវ័យក្មេង វានៅតែមានហានិភ័យនៃផលវិបាល និងរោគសញ្ញាយូរអង្វែងចំពោះកុមារ និងមនុស្សវ័យជំទង់។
ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញបានណែនាំឲ្យក្រុមមនុស្សនេះមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង។
គណៈកម្មាធិការជំនាញបាននិយាយថា វ៉ាក់សាំង Pfizer-BioNTech ជាង២០០លានដូសត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក ដោយគ្មានសញ្ញានៃផលវិបាក ឬប្រតិកម្មអ្វីធ្ងន់ធ្ងរឡើយ។
ក្រុមអ្នកជំនាញនេះបន្ថែមថា អាជ្ញាធរនឹងបន្តតាមដាន និងត្រួតពិនិត្យលើភស្តុតាង និងព័ត៌មានដែលមានពីការសិក្សាបន្ថែមទៀតជុំវិញសុវត្ថិភាព និងប្រសិទ្ធភាពយូរអង្វែងរបស់វ៉ាក់សាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា