Connect with us

KPT+

ប្រវត្តិ​នៃ​ក្រដាស​ប្រាក់​មួយ​ដុល្លារ​អាមេរិក

បានផុស

នៅ

ក្រដាស​ប្រាក់​មួយ​ដុល្លារ ជា​រូបិយប័ណ្ណ​អាមេរិក​ដែល​ត្រូវ​បាន​ចរាចរ​ពាសពេញ​ពិភពលោក​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ សូម្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​ក្រដាស​ប្រាក់​នេះ​ប្រើប្រាស់​ផងដែរ ​ព្រោះ​ថា​វា​រូបិយប័ណ្ណអន្តរជាតិមួយ។

ចុះ​តើលោកអ្នកធ្លាប់ដឹងពីប្រវត្តិនៃក្រដាសប្រាក់មួយដុល្លារដែរទេ?

ប្រវត្តិ​ត្រួសៗ​នៃ​ចាយប្រាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់ពិសោធន៍ឲ្យប្រើលុយក្រដាសត្រូវបានធ្វើឡើងជាយូរមកហើយ​ក្នុង​ប្រវតិ្តសាស្រ្ត​អាមេរិក ប៉ុន្តែ​មិន​ធ្លាប់​ទទួល​ជោគជ័យ​នោះ​ទេ។ ហេតុផល​ដោយសារ​ប្រជាជន​មិនទុកចិត្ត​លើ​ក្រដាសប្រាក់ ហើយ​ពួកគេ​នៅ​តែ​ចូលចិត្ត​ប្រើ​មាស​និង​ប្រាក់​ក្នុង​ការ​ដោះដូរនានា។

នៅ​ឆ្នាំ ១៨៦១ ដោយសារ​មាន​តម្រូវការ​ថវិកា​ដើម្បី​ផ្គត់ផ្គង់​សង្រ្គាម​ស៊ីវិល សភា​អាមេរិក​បាន​ស្នើ​ញត្តិ​ឲ្យផលិតវិក័យប័ត្រប្រាក់ ៥ ដុល្លារ ១០ ដុល្លារ និង ២០ ដុល្លារ ដោយ​វិក័យប័ត្រទាំងនេះមាន​តម្លៃ​ស្មើ​អាច​ប្ដូរ​ជា​កាក់ប្រាក់តាមតម្រូវការរបស់ពលរដ្ឋបាន។

នៅឆ្នាំ ១៨៦៣ វិញ្ញាបនប័ត្រមាសបានចេញជាលើកដំបូង និង​ត្រូវបានដាក់​ឲ្យ​ចរាចរ​ជា​សកលនាឆ្នាំ ១៨៦៥ ។ ប៉ុន្តែលុះចន្លោះឆ្នាំ ១៩៣៤ និង ១៩៧៤ ការ​ប្រើប្រាស់​វិញ្ញាបនប័ត្រ​មាសត្រូវ​បានបញ្ឈប់ និងចាត់ទុកជាការខុសច្បាប់សម្រាប់ពលរដ្ឋអាមេរិក។

ក្រោយផ្អាកការប្រើវិញ្ញាបនប័ត្រមាស នៅឆ្នាំ ១៨៧៨ វិញ្ញាបនប័ត្រ​ប្រាក់​បាន​លេចចេញជាលើកដំបូងជាថ្នូរនឹងប្រាក់ដុល្លារ។ អស់រយៈពេលជាច្រើនឆ្នាំវិញ្ញាបនប័ត្រប្រាក់ក្លាយជាប្រភេទរូបិយប័ណ្ណដ៏សំខាន់មួយនៅលើទីផ្សារ។ ទោះយ៉ាងណា នៅដើមទស្សវត្សឆ្នាំ ១៩៦០ ប្រាក់បានឡើងថ្លៃធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរូបិយប័ណ្ណ ដូច្នេះសភាលុបចោលវិញ្ញាបនប័ត្រប្រាក់ ហើយបានបញ្ឈប់ការចរាចរប្រាក់ទាំងអស់។

អំពីក្រដាសប្រាក់មួយដុល្លារ

លុយ ១ ដុល្លារដំបូងត្រូវបានចេញនៅឆ្នាំ ១៨៦២ ដោយស្របច្បាប់ដែលមានរូបបញ្ឈររបស់លោក Salmon P. Chase រដ្ឋលេខាធិការរតនាគារជាតិ អំឡុងលោកប្រធានាធិបតី អាប្រាហាំលីនខុន កាន់អំណាច។

ឆ្នាំ ១៩២៩ ក្រដាស ១ ដុល្លារ បានបំលែងពីវិញ្ញាបនប័ត្រប្រាក់ ដែលមានរូបបញ្ឈរប្រធានាធិបតីទីមួយអាមេរិកគឺ លោកចចវ៉ាស៊ីនតោន គូរដោយលោក ហ្គីលប៊ឺតស្តូត ។ ការរចនាដំបូងមានដាក់ ត្រារតននាគារ ពណ៌ខៀវចាស់។ ដោយឡែក ក្រដាសម្ខាងទៀតមានតុបតែងលេខ១ ដ៏ធំ និងអក្សរ ONE DOLLAR។

នៅឆ្នាំ ១៩៣៣ ក្រដាសប្រាក់ ១ ដុល្លាររបស់សហរដ្ឋអាមេរិកត្រូវបានបោះពុម្ពបន្ថែមដើម្បីបំពេញការផ្គត់ផ្គង់លើទីផ្សារ។ រីឯត្រារតនាគារនិងលេខប្ដូរពណ៌ក្រហមវិញ។ ប៉ុន្តែក្រដាសប្រាក់នេះចរាចរតិចតួចប៉ុណ្ណោះ ហើយសល់ពីនោះត្រូវបានរក្សាទុកនៅក្នុងឃ្លាំងរតនាគារ រហូតដល់ឆ្នាំ ១៩៤៩ ទើបវាត្រូវបានចេញប្រើទៅដល់ប្រទេស Puerto Rico។

នៅឆ្នាំ ១៩៣៤ ក្រដាស១ដុល្លារ រូបភាពបញ្ឈរលោកប្រធានាធិបតី វ៉ាស៊ីនតោន នៅដដែល ចំណែកពាក្យ ONE SILVER DOLLAR ត្រូវបានប្តូរទៅជា ONE DOLLAR ។ ត្រារតនាគារបានប្តូរទៅខាងស្តាំនិងដាក់លើលេខ 1  រីឯលេខពណ៌ខៀវ ត្រូវបានបន្ថែមទៅជ្រុងខាងឆ្វេង។

មកដល់នៅឆ្នាំ ១៩៣៥ ការរចនាក្រដាសប្រាក់ត្រូវបានកែដោយផ្លាស់ប្តូរលេខពណ៌ខៀវទៅជាពណ៌ប្រផេះ ត្រារតនាគារត្រូវបានធ្វើឱ្យតូចជាងមុន និងដាក់បញ្ចូលដោយរូបប្រធានាធិបតី វ៉ាស៊ីនតុន ដដែល។ ចំណែកក្រដាសមួយចំហៀងទៀត ត្រូវបានប្តូរដូចទៅនឹងដែលឃើញបច្ចុប្បន្ននេះ។

ក្នុងឆ្នាំ ១៩៥៧ ក្រដាសប្រាក់ ១ ដុល្លារបានក្លាយជារូបិយប័ណ្ណដំបូងគេរបស់សហរដ្ឋអាមេរិកដែលមានបាវចនា IN GOD WE TRUST។

លុះដល់ឆ្នាំ ១៩៦៣ ផលិតកម្មក្រដាសប្រាក់១ដុល្លារ បានចាប់ផ្តើមជំនួសវិញ្ញាបនប័ត្រប្រាក់ ១ ដុល្លារទាំងស្រុង ហើយលេខ និងត្រារតនាគារត្រូវបានបោះពុម្ពជាទឹកថ្នាំពណ៌បៃតង។

រហូតដល់ក្នុងឆ្នាំ ១៩៦៩ ក្រដាសប្រាក់ ១ ដុល្លារបានចាប់ផ្តើមប្រើត្រារតនាគារថ្មីជាមួយពាក្យជាភាសាអង់គ្លេស ជំនួសអក្សរឡាតាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ onedollarbill

ចុចអាន៖ការ​ពិត​ទាំង ៧ ទាក់ទិន​នឹង​ក្រដាស​ប្រាក់​មួយ​ដុល្លារ​អាមេរិក

ចុចអាន៖តើ​និមិត្ត​សញ្ញា​នៅ​លើ​ក្រដាស​ប្រាក់​មួយ​ដុល្លារ​អាមេរិក​មាន​អត្ថន័យ​យ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តដាក់គ្រឿងចក្រឈូសកាយពង្រីកផ្លូវ នៅផ្សារត្រពាំងពោធិ៍

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រព័ន្ធ​គ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មីរបស់គយនឹងដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នៅដើមខែកុម្ភៈ

សន្តិសុខសង្គម៣៨ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម