Connect with us

កូវីដ-១៩

ខេត្តកំពង់ចាមប្រកាសរកឃើញករណីវិជ្ជមានកូវីដ៨៤នាក់ ក្នុងចំណោម៨៧៤នាក់

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០២១ បានប្រកាសរកឃើញករណីឆ្លង​ថ្មីនៃ​ជំងឺ​កូវីដ-១៩ ចំនួន៨៤នាក់បន្ថែម ក្នុងចំណោមអ្នក​សង្ស័យ​ចំនួន​៨៧៤នាក់ ហើយអ្នកវិជ្ជមាន​ទាំង៨៤​នាក់ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម​ ដែលធ្វើឲ្យអ្នក​ជំងឺសរុប​កើនឡើងមានចំនួន៣៥៤នាក់។

រដ្ឋបាលខេត្តបានបញ្ចាក់ថា អ្នកជំងឺទាំង៨៤នាក់​ ក្នុងនោះមានស្រុកកំពង់សៀម២៥នាក់ ស្រុកព្រៃ​ឈរ​១៦នាក់ ស្រុកជើងព្រៃ២៩នាក់ ស្រុកបាធាយ៣នាក់ ស្រុកចំការលើ៤នាក់ ស្រុកស្ទឹងត្រង់១នាក់​ ស្រុកកោះសូទិន១នាក់ ស្រុកកងមាស១នាក់ ក្រុងកំពង់ចាម៣នាក់ និងខេត្តព្រះវិហ៊ារ១នាក់​(កម្មការិនី) ។

អាជ្ញាធរខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងធ្លាប់បានប្រាស្រ័យ​ទាក់ទងជាមួយអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក​ដែល​នៅជិតផ្ទះ ឬត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូនដ្ឋាន៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ធនាគារពិភព​លោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់​ចុះ ១ ភាគរយ គួបផ្សំដោយទឹកជំនន់ និងជម្លោះ ​

សេដ្ឋកិច្ច១៦ នាទីutes មុន

តម្លៃសាំងលក់រាយនៅ ៣ ៩០០ រៀល ដដែល ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះបន្តិច

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនអ៊ីនធឺណិតចិន​ដោយ​សារ​​កម្មវិធី​​មេរោគ​បច្ចេកវិទ្យា​អាចសម្លាប់មនុស្ស​

សន្តិសុខសង្គម២៩ នាទីutes មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម