សុខភាព
បូសអន្ទង់ ក៏ជាជំងឺដែលអ្នកត្រូវយល់ដឹង!
បូសអន្ទង់ ជាការកខ្ទុះនៅជុំវិញរន្ធគូថ វាកើតឡើងដោយការបង្ករោគនៅក្រពេញម្យ៉ាងស្ថិតនៅខាងក្នុងក្បែរទ្វារលាមក បន្ទាប់មកខ្ទុះស៊ីធ្លាយចេញមកខាងក្រៅស្បែកជុំវិញរន្ធគូថ ដូច្នេះវាបានបង្កើតឲ្យមានរន្ធចូលខាងក្នុងនិងរន្ធចេញខាងក្រៅទ្វាលាមក។ ជំងឺនេះភាគច្រើនកើតលើមនុស្សប្រុស។
ក) រោគសញ្ញា៖
បើមានការកើតជំងឺនេះ អ្នកជំងឺមានការឈឺចាប់នៅរន្ធគូថ និងជុំវិញគូថ ដោយមាន
– ការហូរខ្ទុះ
– ទឹករងៃ
– ឬដំបៅនៅស្បែកជុំវិញរន្ធគូថ
– អាចក្តៅខ្លួនតិចតួច
– ជួនកាល ពេលបន្ទោបង់អាច មានលាមកហូរចេញតាមរន្ធដំបៅនេះ
ខ) ការព្យាបាល៖
មានតែការព្យាបាលដោយការវះកាត់ទេ ទើបអាចឲ្យជាសះស្បើយបាន។ ការលេបថ្នាំបំបាត់ការឈឺចុកចាប់ និងថ្នាំផ្សះគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះក្នុងការព្យាបាល។ វេជ្ជបណ្ឌិតឯកទេស នឹងធ្វើការវះបង្ហូរខ្ទុះ តាមបច្ចេកទេសសល្យសាស្ត្រ និងទៅតាមប្រភេទនៃការហូរខ្ទុះ។ ក្រោយវះកាត់រួច អ្នកជំងឺត្រូវលាងបូសរាល់ថ្ងៃរហូតដល់ជាសះស្បើយ។
ប្រសិនបើអ្នកជំងឺទាំងឡាយណា មានរោគសញ្ញាប្រហាក់ប្រហែលនេះ សូមអញ្ជើញមកពិគ្រោះ ព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ជៀសវាងការវិវឌ្ឍន៍ពីសភាពស្រាលទៅរកផលវិបាកធ្ងន់ធ្ងរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ការព្យាបាល លើសពីការកាត់បន្ថយនូវភាពឈឺចាប់!
-
កីឡា៨ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល