Connect with us

កូវីដ-១៩

ព្រូរថយន្តម្នាក់វិជ្ជមានកូវីដ១៩ ជិះរថយន្តលក់អំបិលហូរហែឆ្លងកាត់ច្រើនខេត្ត

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី បានប្រកាស​រកឃើញ​ករណី​វិជ្ជមាន ជំងឺកូវីដ​១៩ នៅលើ​ខ្លួន​បុរស​ម្នាក់​ជា​ឈ្មោះ ហង់ ហៃសិលា អាយុ៣៧ឆ្នាំ ជា​ព្រូ​រថយន្ត មានទីលំនៅ ភូមិថ្មី ឃុំព្រៃទាមាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​

បុរសរូបនេះ បានធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺនៅថ្ងៃទី១៦ ខែឧសភា ទៅទិញអំបិល​យកទៅលក់នៅតាមបណ្តាខេត្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៧ ខែឧសភា បុគ្គលរូបនេះ បានចេញដំណើរពីខេត្តកំពត និងលក់អំបិលជាហូរហែតាមផ្លូវ ហើយបានសំរាកមួយយប់ នៅម្ដុំផ្សារស្គន់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយថ្ងៃបន្ទាប់ក៏បានបន្តដំណើរ និងលក់អំបិលជាហូរហែតាម​ដងផ្លូវចាប់ពីស្គន់ ឆ្លងកាត់ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ រួចមកសំរាកនៅវត្តក្បាលរមាស ខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ ព្រឹក ក៏បានមកដល់ព្រំប្រទល់ខេត្តរតនគីរីនិងខេត្តស្ទឹងត្រែង នៅចំណុចស្ពានស្រែពក ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកវត្ថុសំណាកដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកឃើញអ្នកវិជ្ជមានកូវីដ១៩ តែម្តង។

បច្ចុប្បន្នអ្នកវិជ្ជមានរួមជាមួយអ្នកបើកបររថយន្ត ត្រូវបានយកទៅព្យាបាល និងដាក់ធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគីរី៕ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ឆ្នាំ២០២៤៖និស្សិតជាង៦ពាន់នាក់ បានទទួលជ្រាបពីគោលនយោបាយរដ្ឋាភិបាលតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ៖ Elon Musk នឹង​ជួយ​រក​លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​មកវិញ ពី​ការ​កេងបន្លំ​ក្នុង​ជួរ​រដ្ឋាភិបាល

ជីវិតកម្សាន្ដ២៥ នាទីutes មុន

​ផ្ទុះ​កំហឹង​ពីមហាជន ក្រោយជនសង្ស័យ៣រូបដែលធ្វើបាបមិត្តរួមការងារ នៅតែបង្ហាញមុខធម្មតា

ព្រះ​ខ័ន​រាជ​ស្វាយរៀង
កីឡា៣៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរកំពូល​តារាង ស្រប​ពេល​កីឡាករប្រសើរវិញ

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម