ព័ត៌មានជាតិ
កូនកញ្ឆារាប់ពាន់ដើមត្រូវបានប៉ូលីសស្រុកគិរីវង់ដកបំផ្លាញចោល
ខេត្តតាកែវ៖ កូនកញ្ឆារាប់ពាន់ដើមដែលជនខិលខូចបន្តលួចលាក់ដាំនៅដងភ្នំនៅស្រុកគិរីវង់ ត្រូវបានសមត្ថកិច្ចរុករកឃើញ និងដកបំផ្លាញចោល។
ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខូចលួចលាក់ដាំ។
ជាលទ្ធផលមួយថ្ងៃពេញ សមត្ថកិច្ចបានកាប់ដុតបំផ្លាញដំណាំកញ្ឆាបានចំនួន០៨ទីតាំង អាងស្តុបទឹក០៦ នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១,៩៥៦ម៉ែត្រក្រឡា។
ក្រោយការដកបំផ្លាញកូនកញ្ឆារាប់ពាន់ដើម បច្ចុប្បន្នកម្លាំងជំនាញស្រុកកំពុងបន្តការស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង