បច្ចេកវិទ្យា
ព័ត៌មានក្លែងក្លាយ អាចសាយភាយលឿនបានដោយរបៀបណា?
ព័ត៌មានក្លែងក្លាយមិនត្រឹមតែលាក់ខ្លួននៅក្នុងអត្ថបទឬត្រឹមតែចំណងជើងតែប៉ុណ្ណោះទេ ប៉ុន្តែវាបានស្ថិតនៅក្នុងជ្រុងមួយនៃព័ត៌មានដូចជារូបភាព វីដេអូ ដែលបានបង្ហោះនៅលើបណ្តាញអ៉ិនធើណេត។ ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នអាចសាយភាយព័ត៌មានក្លែងក្លាយបានយ៉ាងលឿនដូចព្រួញហោះ ដោយសារចុងម្រាមដៃនៃការចុចស៊ែរ បញ្ចេញយោបល់ និងការបង្ហោះសារជាថ្មីរបស់អ្នកប្រើប្រាស់។

ព័ត៌មានក្លែងក្លាយចាប់ផ្តើមឡើងពីការចេតនាប្រឌិតព័ត៌មាន ឬក៏អចេតនានៃការចែករំលែកព័ត៌មានដែលមិនត្រឹមត្រូវ។ ជាក់ស្តែងវាកើតឡើងនៅពេលអ្នករាយការណ៍ព័ត៌មានលឺខុសឬក៏ដកស្រង់សម្តីខុសពីការពិត។ ជនអនាមិកបង្កើតលុយតាមរយៈចំនួន Click លើគេហទំព័រ និងការផ្សព្វផ្សាយបុគ្គលឬទស្សនៈណាមួយ។
តើការចុចស៊ែរច្រើនមហិមានោះចាប់ផ្តើមឡើងដូចម្តេច?
ការចុចស៊ែរច្រើនលើសលប់ និងឆាប់រហ័សរបស់ព័ត៌មានក្លែងក្លាយមានច្រើនកត្តាដូចជា
-នៅពេលមិត្តភក្តិ សាច់ញាតិឬសមាជិកគ្រួសារស៊ែរអំពីព័ត៌មានក្លែងក្លាយ ហើយអ្នកមិនបានពិនិត្យច្បាស់លាស់ទេ។ អ្នកក៏នឹងក្លាយជាជនដែលចែករំលែកព័ត៌មានក្លែងក្លាយម្នាក់ដែរ បើសិនជាគិតថា ការស៊ែររបស់មនុស្សដែលអ្នកស្គាល់គឺសុទ្ធសឹងជាព័ត៌មានពិត។
-នៅពេលព័ត៌មានបង្ហោះលើទំព័រហ្វេសប៊ុកផេកឬក៏គណនីបណ្តាញសង្គមណាមួយ នឹងមានក្រុមគណនីក្លែងក្លាយចុចស៊ែរច្រើនជាបន្តបន្ទាប់ ដើម្បីពង្រីកការផ្សាភ្ជាប់ (Engagement) ក្នុងបណ្តាញសង្គម។

-មនុស្សមួយក្រុមទៀតប្រើប្រាស់គណនីពិតប្រាកដ ប៉ុន្តែជាអ្នកនិយមចូលចិត្តចែករំលែកព័ត៌មានទុកជាការលេងសើច។
ជាទូទៅព័ត៌មានក្លែងក្លាយតែងបំផុសឬបំប៉ោងនូវព័ត៌មាន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាហេតុធ្វើឱ្យចំនួនស៊ែរមានច្រើន។ កាលណាព័ត៌មានក្លែងក្លាយនោះចែករំលែកច្រើន នោះម្នាក់ៗនឹងចាប់ផ្តើមគិតថា វាជាព័ត៌មានពិតដោយមិនបានពិនិត្យមើលធាតុផ្សំនិងវិភាគថា វាជាព័ត៌មានពិតឬក្លែងក្លាយ។ សូមចងចាំថា ត្រូវគិតឱ្យបាន ២ដងមុននឹងចង់ស៊ែរ ចៀសវាងចំព័ត៌មានខុស ហើយបើឃើញអ្នកស្គាល់ចែករំលែកព័ត៌មាននោះ ត្រូវប្រាប់និងណែនាំឱ្យលុបចោលជាបន្ទាន់៕
អត្ថបទ៖ Jacqueli
ប្រភព៖ BBC.co.uk

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ