ចរាចរណ៍
ស្លាប់លើដងផ្លូវ ០៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៣ លើក ក្នុងនោះស្លាប់ចំនួន០៦ នាក់ របួសចំនួន១៧ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៩ នាក់។
ចំណែករយៈពេល១៤៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០៤២លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥៩០ នាក់ របួសចំនួន១៤៩២នាក់ របួសធ្ងន់ចំនួន៨៥៦ នាក់។
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា រយៈពេល១៤៣ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៨៣១៦១ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូចំនួន៦០៣៨២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២២៧៧៩ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៧៥៣៣ គ្រឿង និងរថយន្តធំចំនួន៥២៤៦ គ្រឿង។
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន បានឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី២៣ ខែឧសភា ម្សិលមិញ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាក ពិន័យយានយន្តសរុបចំនួន២៦២ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤៩ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១១៣ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង១៤៩ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន១៤៣ នាក់, បើកបរល្មើសសញ្ញាចំនួន០១ គ្រឿង, បត់ជែង០១ គ្រឿង, បើកបរដោយអត់ស្លាកលេខចំនួន០៤ គ្រឿង។ ចំណែករថយន្តទាំង១១៣ គ្រឿងនោះ មានរថយន្តតូចចំនួន៧៨ គ្រឿង និងរថយន្តធំចំនួន៣៥ គ្រឿង ហើយក្នុង ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៧ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៧ នាក់, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៤៣ នាក់, លើស ចំណុះចំនួន០៨ គ្រឿង, ស្រវឹង០៤ នាក់, អត់ស្លាកលេខចំនួន០៦ គ្រឿង និងបើកបបរប្រើទូរសព្ទចំនួន១៤ នាក់, ឆៀក០៣ នាក់ និងអាជីវកម្ម០១គ្រឿង៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ