ព័ត៌មានជាតិ
កម្ពុជាកត់ត្រា កំណើតកូនផ្សោត ១ ក្បាលទៀត នៅអាងទន្លេមេគង្កកាំពី ខេត្តក្រចេះ
កូនសត្វផ្សោតទន្លេមេគង្គទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកជាមួយក្តីរំភើបរីករាយឥតឧបមា។

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលនិងអង្គការ WWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះជាកូនផ្សោតទីបួន ដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។ ក្រុមអ្នកជំនាញបានសន្មត់ថា កូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃ ក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀតនៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។
យោងតាមលទ្ធផលជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ របស់រដ្ឋបាលជលផល និងអង្គការWWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ សត្វផ្សោតអ៊ីរ៉ាវ៉ាឌី(Irrawaddy) ឬសត្វផ្សោតទន្លេមេគង្គ គឺជាសត្វផ្សោតទឹកសាបមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបសរុបតែចំនួន៧ប្រភេទគត់នៅក្នុងពិភពលោក។
បច្ចុប្បន្ន ថនិកសត្វមួយនេះ ត្រូវបានរកឃើញមានវត្តមានច្រើនជាងគេតែនៅក្នុងទន្លេមេគង្គកម្ពុជា ទន្លេក្នុងប្រទេសមីយ៉ាន់ម៉ា ទន្លេក្នុងប្រទេសឥណ្ឌូនេស៊ី បឹងមួយក្នុងប្រទេសថៃ និងឥណ្ឌាប៉ុណ្ណោះ។ ប៉ុន្តែចំនួននៃវត្តមាននេះ ត្រូវបានអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាប្រភេទជិតផុតពូជ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ